ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់បង្ក្រាប​កន្ទុយលេខ​វៀតណាម​ នៅ​ស្រុក​​រំដួល

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មហាជន​អបអរសាទរ​ដែល​សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​ល្បែង ជា​ពិសេស​ល្បែង​កន្ទុយ​លេខ (​កន្ទុយលេខ​វៀតណាម កន្ទុយលេខ​ខ្មែរ​) ជ្រក​ក្រោម​ស្លាក​ឆ្នោតជាតិ​ជា​ច្រើន​ដែល​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ដែល​ក្នុង​១​ថ្ងៃ​ចេញ​៤​ដង​ចាប់ពី​ម៉ោង​១២​រហូត​ដល់​យប់​គឺ​ពេញ​និយម​ណាស់​មិន​ថា​ប្រជាពលរដ្ឋ​ទេ​គឺ​មាន​ទាំង​មន្ត្រី​ក៏​ចាក់​កន្ទុយលេខ​ដែរ​តាំងពី​ជនបទ​រហូត​ដល់​ដី​ក្រុង។ នៅ​ល្ងាច​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០២០​នេះ​ដោយ​មានការ​យកចិត្តទុកដាក់​នឹង​ចង្អុលបង្ហាញ​ពី​លោក…

ខេត្តស្វាយរៀង ៖ មហាជន​អបអរសាទរ​ដែល​សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​ល្បែង ជា​ពិសេស​ល្បែង​កន្ទុយ​លេខ (​កន្ទុយលេខ​វៀតណាម កន្ទុយលេខ​ខ្មែរ​) ជ្រក​ក្រោម​ស្លាក​ឆ្នោតជាតិ​ជា​ច្រើន​ដែល​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ដែល​ក្នុង​១​ថ្ងៃ​ចេញ​៤​ដង​ចាប់ពី​ម៉ោង​១២​រហូត​ដល់​យប់​គឺ​ពេញ​និយម​ណាស់​មិន​ថា​ប្រជាពលរដ្ឋ​ទេ​គឺ​មាន​ទាំង​មន្ត្រី​ក៏​ចាក់​កន្ទុយលេខ​ដែរ​តាំងពី​ជនបទ​រហូត​ដល់​ដី​ក្រុង។

នៅ​ល្ងាច​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០២០​នេះ​ដោយ​មានការ​យកចិត្តទុកដាក់​នឹង​ចង្អុលបង្ហាញ​ពី​លោក មាស ធួ​ក អធិការ​នគ​បាល​ស្រុក​រំដួល បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ កម្លាំង​អធិដ្ឋាន​នគរបាល​ស្រុក​រំដួល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​ចក ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ឃើញ​ថា មានកូន​កញ្ច្រែង កត់​ឆ្នោត​កន្ទុយលេខ​វៀតណាម ជ្រក​ក្រោម​ស្លាក ឆ្នោតជាតិ​ស្រប​ច្បាប់ ។

កន្លង​មក​សមត្ថកិច្ច​កោះហៅ​មេ​ឆ្នោត​ទាំងនោះ​មក​អធិការ​អធិដ្ឋាន​នគរបាល​ស្រុក​រំដួល ធ្វើការ​អបរំ ណែនាំ និង​ធ្វើ​កិច្ច​ស​ន្សា​ឱ្យ​បញ្ឈប់​កត់​កន្ទុយលេខ​វៀតណាម បន្ទាប់​ពី​អប់រំ​និង​ធ្វើ​កិច្ចសន្យា​រួច​មក​ក៏​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ចំពោះ​ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឲ្យ​ប្រពល​រដ្ឋ​ក្នុងស្រុក​រំដួល មានចិត្ត​សប្បាយ​​រីករាយ នឹង​អបអរ​សារ​ទ​ដល់​លោក មាស ធួ​ក អធិការ​នគរបាល​ស្រុក​រំដួល​នឹង​សមត្ថកិច្ច​ថ្នាក់​ក្រោម ដែល​តែងតែ​យក​ចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាប​ល្បែង​ស៊ី​សងគ្រប់​ប្រភេទ តែ​ក៏​មាន​មហាជន​មួយ​ចំនួន​ក៏​បាន​ខកចិត្ត​ដោយ​បញ្ចេញមតិ​ថា បើ​អនុញ្ញាត​ឲ្យ​មាន​ឆ្នោតជាតិ កន្ទុយ​លេខ​លក់​ស្របច្បាប់ ហើយ​បិត​ល្បែង​អត់​ច្បាប់​បាន​ឬ​អត់ ? បើ​ល្បែង​អត់​ច្បាប់​តែងតែ​ទៅ​ជ្រក​ក្រោម​ស្លាក​ល្បែង​មានច្បាប់​បែប​នេះ អ្នកលេង​ល្បែង ពេល​ចាញ់ល្បែង​មិន​ថា​ចាញ់ល្បែង​ស្របច្បាប់​ឬ​ល្បែង​អត់​ច្បាប់​ទេ​គឺ​អស់ប្រាក់​ដូច​គ្នា ល្បែង​នាំ​មក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ល្បែង​នាំ​មក​ចោរកម្ម គឺ​ចៀស​មិន​ផុត​ទេ ។

ក្នុង​ករណី​នេះ​ដែរ​លោក មាស ធួ​ក អធិការ​នគ​បាល​ស្រុក​រំដួល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​នៅ​ល្ងាច​ថ្ងៃ​ទី​២២ វិច្ឆិកា ២០២០​នេះ​ថា លោក​សប្បាយ​ចិត្តខ្លាំង​ណាស់ ដែល​ពលរដ្ឋ​នឹង​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​នឹង​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ក្នុងស្រុក​រំដួល​របស់​លោក ហើយ​លោក​នឹង​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​សហការ​ជាមួយ​កម្លាំង​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ប​ង្រា​ប​ទាំងអស់ អោយ​តែ​សមត្ថកិច្ច​យើង​រក​ឃើញ​ថា មេ​ឆ្នោត​ទាំងនោះ លួច​កត់​កន្ទុយលេខ​ខុសច្បាប់​ត្រូវ​តែ​បង្ក្រាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ