ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចោរប្លន់​ម្នាក់​​ខំ​គេចខ្លួន​6​ឆ្នាំ​ហើយ តែ​នៅ​គេច​មិន​រួច

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត​ត្បូងឃ្មុំ ៖ មុខសញ្ញា​លួច​និង​ប្លន់​ដ៏សកម្ម​ម្នាក់ បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត សហការ​ជាមួយនគរបាល​ស្រុក​ពញាក្រែក ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ…

ខេត​ត្បូងឃ្មុំ ៖ មុខសញ្ញា​លួច​និង​ប្លន់​ដ៏សកម្ម​ម្នាក់ បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត សហការ​ជាមួយនគរបាល​ស្រុក​ពញាក្រែក ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

ការ​ចាប់​ឃាត់ខ្លួន​នេះ គឺ​យោង​តាម​ដីកា​លេខ៦៧៣(​គ​) ចុះ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ចេញ​ដោយ​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេ​ត្ក​កំពង់ចាម បង្គាប់​ឱ្យ​ចាប់ខ្លួន​ឈ្មោះ ចិន សា​រក្ស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

លោក​វរសេនីយ៍ទោ ថា​ញ់ សុខ​វ៉ា​ត អធិការ​នគរបាល​ស្រុក​ពញាក្រែក បាន​ឲ្យ​ដឹង​ថា ក្រោយ
ពី​ទទួល​បាន​ដីកា​ខាងលើ​នេះ លោក​ឧត្តមស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​កម្លាំង​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ដោយ​សហការ​ជាមួយ​នឹង​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ។

ពេល​នោះ​ក៏​បានដឹង​ថា មុខសញ្ញា​ខាងលើ​លួច​ចូល​លំនៅ​ឋាន​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ហើយ​កម្លាំង​សមត្ថកិច្ច​ឃើញ​ជន​នេះ​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ក៏​ចាប់​ឃាត់ខ្លួន​តែ​ម្ដង ។

អធិការ​នគរបាល​ស្រុក​ពញាក្រែក​រំលឹក​ថា ជន​ឈ្មោះ​សា​រក្ស គឺជា​មុខសញ្ញា​លួច​និង​ប្លន់ដ៏​សកម្ម តាំងពី​គ្រា​ដែល​មិន​ទាន់​បំបែក​ខេត្ត​កំពង់​ចាម​ម្ល៉េះ ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​ចុងឆ្នាំ​២០១៤​ដាក់​ពន្ធនាគារ​ខេត្ត​រហូត​ដល់​២០១៨ ទើបត្រូវ​បាន​ដោះ​លែង​តែ​ជន​នេះ​មិន​បាន​កែខ្លួន​នោះ​ទេ ពេល​ចេញ​មក​វិញ​បាន​ដើរ​តាម​គន្លង​ចាស់​ដដែល ។ ថ្វី​ដ្បិត​ជន​នេះ​មាន​ទីលំនៅ​ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ក៏​ពិតមែន តែ​មិន​បាន​នៅ​ជា​អចិន្ត្រៃយ៍​ទេ គេ​តែង
តែ​លួច​ចូល​លំនៅ​ឋាន​ដោយ​ស្ងាត់​ៗ​ដូច​អំពិល​អំពែ​ក ។

ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ២០២០ ពេល​ទទួល​បាន​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួនកម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​សហការ​ជាមួយនឹង​អធិការដ្ឋាននគរបាល​ស្រុក​ពញាក្រែក តាម​ឃ្លាំ​មើលឃើញជន​នេះ​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ក៏​ចាប់ខ្លួន​តែ​ម្ដង ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ជន​នេះ​ត្រូវ​បាន​ប្រគល់ឲ្យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តកំពង់ចាម មក​ទទួល ដើម្បី​ចាត់ការ​បន្ត ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ចាម ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ដែរ​ថា មុខសញ្ញា​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ខេត្ត ទៅ​ទទួលយក​ពី​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុកពញាក្រែក មក​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី ។

តាម​ព័ត៌មាន​បន្ថែម​ថា ជន​នេះ​គឺ​បាន​ប្លន់​យក​កាបូប​ដាក់​លុយ​និង​គ្រឿងអលង្កា​របស់​អាជីវ​ករ​នៅ​ផ្សារ​ថ្នល់​បែក​ចំការលើ ព្រមទាំង​បាញ់​កាំភ្លើងខ្លី​១​គ្រាប់​មក​លើ​សមត្ថកិច្ច តែ​មិន​បណ្ដាល​ឲ្យ​រង​របួស​ទេ ។ ចំណែក​កាបូប​លុយ​និង​គ្រឿងអលង្ការ ត្រូវ​ជន​នេះ​យក​បាត់​រហូត​មក​ដល់​ពេល​ចាប់​បាន​ខ្លួន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ