ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើ​ម​ស្ថាបនា​ផ្លូវ​38ខ្សែនៅ​​ក្នុង​​ក្រុង​​សៀម​​រាប​​​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុងសៀមរាប ដែល​គ្រោង​ចំណាយ​ថវិកាជាតិ ចំនួន១៥០​លាន​ដុល្លារ​សម្រាប់​ស្ថាបនា នឹង​បើក​ការដ្ឋា​ន​ជា​ផ្លូវការ​នៅ​ចុងខែ​វិច្ឆិកា​ខាង​មុខ​នេះ ក្រោមអធិបតីភាព​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន ។…

ខេត្តសៀមរាប ៖ ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុងសៀមរាប ដែល​គ្រោង​ចំណាយ​ថវិកាជាតិ ចំនួន១៥០​លាន​ដុល្លារ​សម្រាប់​ស្ថាបនា នឹង​បើក​ការដ្ឋា​ន​ជា​ផ្លូវការ​នៅ​ចុងខែ​វិច្ឆិកា​ខាង​មុខ​នេះ ក្រោមអធិបតីភាព​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន ។ គម្រោង​ស្ថាបនា​ផ្លូវ​ទាំង​៣៨​ខ្សែ​នៅ​ក្រុងសៀមរាប​នេះ ត្រូវ​បាន​ក្រុម​កង​វិស្វកម្ម​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ចុះ​គ្រឿងចក្រ​បើក​ហែក​ទ្រូងផ្លូវ និង​ធ្វើការ​សម្អាត​នៅ​តាម​ដងផ្លូវ​ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​មក មុនពិធី​បើក​ការដ្ឋាន​ស្ថាបនា ។

នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​ខេត្តសៀមរាប ដែល​បាន​ទទួល​សម​ទ្ធិ​ផល សម្រាប់​បងប្អូន​តទៅ​ថ្ងៃ​អនាគត ។ ម្យ៉ាងទៀត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ក៏​ជា​ខ្សែ​សង្វា​ក់​នៃ​វិស័យសេដ្ឋកិច្ច និងទេសចរណ៍​នៅ​ខេត្តសៀម​រាប ក្រោយ​ពេល​ផុតរលត់​ទៅ​វិញ​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​នៅ​លើ​ពិភពលោក ហើយ​ក៏​ជា​ការ​លើកកម្ពស់​សោភ័ណភាព​នៃ​ទីក្រុង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់​មួយ​នេះ ក្នុង​ការ​ស្តារ​ឡើង​វិញ​វិស័យ​ទេសចរណ៍ ក្រោយ​ការ​បញ្ចប់វិបត្តិ​កូ​វី​ដ​-១៩ ។

យោង​តាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ក្រុមការងារ​សម្របសម្រួល​ខេត្ត កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បាន​គូសបញ្ជាក់​ថា នៅ​ពេល​យើង​កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ យើង​ក៏​មិន​បន្ធូរបន្ថយ​កិច្ច​អភិវឌ្ឍន៍​ប្រទេសឡើយ ហើយ​ពេល​នេះ​ក៏​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ខេត្តសៀមរាប ក្នុង​ការ​រៀបចំ​ស្តារ​ឡើងវិញ​ហេដ្ឋារចនា​សម្ព័ន្ធ​​ផ្លូវថ្នល់​ក្នុង​ក្រុង​សៀមរាប ក្នុង​ការ​ស្តារ​ឡើង​វិញ​លើ​វិស័យ​ទេសចរណ៍​នៅ​តំបន់​អង្គរ​នេះ ។

ឯកឧត្តម​អភិបាលខេត្ត​បាន​លើក​ឡើង​ថា ក្រោយ​ពី​ផ្លូវ​ទាំងនេះ​ស្ថាបនា​រួចរាល់ នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ទៅ​ថ្ងៃ​អនាគត ក៏​ដូច​ជា​ប្រទេស​ជាតិ​ទាំងមូល​ព្រោះថា នៅ​ពេល​ស្ថានភាព​កូ​វី​ដ​-១៩​ចប់ ភ្ញៀវ​ទេសចរ​នឹង​មក​កម្សាន្តនៅ​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ខេត្ត​ប្រវត្តិសាស្ត្រ ដែល​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប​មួយ​នេះ ដែល​មាន​ប្រាង្គ​ប្រាសាទ​ដ៏​ល្បីល្បាញ ។ នៅ​ពេល​ភ្ញៀវ​​ចូល​មក​កាន់​ខេត្តសៀមរាប គឺ​ពេល​នោះ​ហើយ​គេ​នឹង​ឃើញ​ពី​ការអភិវឌ្ឍ​ថ្មី​ៗ មាន​ផ្លូវ​ស្អាត​ប្រកបដោយ​ផាសុកភាពងាយ​ស្រួយ​ក្នុង​ការ​ធ្វើ​ដំណើរ ដែល​ជា​កត្តា​មួយរួម​​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​នេះ​បាន
ច្រើន​ឡើង​វិញ ។

គេ​មក​កម្សាន្ត​នៅ​សៀមរាបគេ​បាន​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ រមណីយ​ដ្ឋា​ធម្មជាតិ​ជា​ច្រើន​ដ៏​សម្បូ​បែប ហើយ​មាន​ផ្លូវ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ទៅ​មក​ទៀត​ផង ។ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់​ថា ការ​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប​នេះ គ្រោង​បញ្ចប់​ឲ្យ​បាន​រួចរាល់​នៅ​ឆ្នាំ​២០២១​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ