ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស សុខ សាន់​នី បង្អួត​សាច់​ដុំ​ធំៗខ្ចីញេញមើល​ទាក់ភ្នែក​តែ​ម្ដង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ប្រុសដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងក្នុងស្រទាប់សិល្បៈលោក សុខ សាន់​នី មួយរយៈពេលចុងក្រោយនេះត្រូវបានគេសង្កេតឃើញថា តារាប្រុសសាច់សខ្ចីដូចម៉ែសំឡី គឺកាន់តែក្លាហានជាងមុន លេងស្ទាយប្លែកៗជាងមុននិងបញ្ចេញសាច់ខ្លួនជាងមុន ។…

រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ប្រុសដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងក្នុងស្រទាប់សិល្បៈលោក សុខ សាន់​នី មួយរយៈពេលចុងក្រោយនេះត្រូវបានគេសង្កេតឃើញថា តារាប្រុសសាច់សខ្ចីដូចម៉ែសំឡី គឺកាន់តែក្លាហានជាងមុន លេងស្ទាយប្លែកៗជាងមុននិងបញ្ចេញសាច់ខ្លួនជាងមុន ។ ជាក់ស្តែង តារាសម្តែងដែលមាន​រូបសម្បត្តិ​ស្រស់​សង្ហា និងសាច់​សខ្ចីដូចតួកុនហុងកុង បានធ្វើឲ្យអ្នកគាំទ្រកាន់តែជក់ចិត្តនិងចាប់អារម្មណ៍រូបលោកកាន់តែខ្លាំងឡើយ ក្រោយ​តារា​ប្រុស​រូប​នេះ​បង្ហាញ​រូប​ដោះ​អាវ​បញ្ចេញ​សាច់ដុំទ្រូង សម៉ត់រលោង ឃើញហើយសុភាពនារីសឹងទប់ចិត្តមិនបាន ​។


តាមរយៈរូបភាពជាច្រើនសន្លឹកដែលតារា​ប្រុសសង្ហារូបនេះបានបង្ហោះនោះ គឺជារូបភាពដែលលោកស្លៀកតែលីអូសម្រាប់ឈុតនៅអាងហែលទឹក បញ្ចេញសាច់ទ្រូង សាច់ភ្លៅ អមនឹងការពាក់វ៉ែនតា កាន់តែធ្វើឲ្យតារាប្រុសរូបនេះមើលទៅសិចស៊ីសង្ហាថែមមួយកម្រិត ដែលនេះគឺជារូបភាពកម្របានឃើញតារាប្រុសស្លៀកឈុតបង្ហាញសាច់ដុំធំៗបែបនេះណាស់ ។ រូបភាព​ដោះ​អាវ បង្អួត​សាច់​ខ្ចី និង​រូបរាង​សាច់ដុំ​ធំៗ លេង​ស្ទីល​ថតរូប​យ៉ាង​ស៊ី​អារម្មណ៍​ទាក់ភ្នែក​តែ​ម្ដង ធ្វើ​អោយ​អ្នកគាំទ្រ​មើល​ហើយ មិន​សរសើរ​មិន​បាន​។

យ៉ាងណាមិញ នៅ​ក្នុង​រូបភាព​ដែល​លោក សាន់​នី​បាន​បង្ហោះ​តាម​រយៈ​បណ្តាញ​ង​សង្គម​នោះ ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ផង​ដែរ​នោះ ជាមួយនឹង​រូបភាព​ដ៏​សិ​ច​ស៊ី ដោយ​លោក​បាន​អង្គុយ​ហាលថ្ងៃ បង្ហាញ​សាច់​ស​ម៉ដ្ឋខៃ បញ្ចេញ​សាច់​ភ្លៅ និង​ដងខ្លួន​បែប​នេះ ​ធ្វើ​អោយ​អ្នកគាំទ្រ​លាន់មាត់​ថា លោក​សាន់​នី មិន​អាយ​ចាញ់​នារី​ៗ​ប៉ុន្មាន​ឡើយ ក្នុង​ការ​បង្ហាញ​សាច់​នោះ​។


គួរ​បញ្ចា​ក់​ផង​ដែរ​ថា តារា​សម្តែង​ប្រុស​លោក សាន់​នី អាច​ចាត់ទុកជា​តារា​ប្រុស​ជំនាន់​ក្រោយ ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ តាម​រយៈ​សកម្មភាព តែងតែ​បង្ហាញ​នូវ​អ្វី​ថ្មី​ៗ​របស់​ខ្លួន ទៅ​កាន់​ទស្សនិកជន ជា​និច្ច មិន​ថា ការងារ​សិល្បៈ ជីវិត​ឯកជន ឬ​ស្ទា​យ៍​រៀបចំ​ខ្លួន​នោះ​ទេ ​។

តោះទៅមើលអាយដល់របស់លោកអ្នកលេងស្ទាយប្រលែងខ្លួនមួយទំហឹងនេះថាស្រស់សង្ហាកម្រិតណា ។

កែសម្រួលដោយ