ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍ច្រើនលើសលប់ពី ទឹករ៉ែធម្មជាតិ ចំពោះរាងកាយដែលមនុស្សភាគច្រើនមិនសូវបានដឹង ! (វីដេអូ)

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មិនថាមនុស្ស សត្វ ឬធម្មជាតិនោះទេ អាចរស់នៅបានដោយត្រូវការទឹកជាចាំបាច់។ ទឹកមិនត្រឹមតែជួយទ្រទ្រង់មុខងារសំខាន់ៗក្នុងរាងកាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់សារធាតុចិញ្ចឹមល្អៗ ដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន ។…

រាជធានីភ្នំពេញ ៖ មិនថាមនុស្ស សត្វ ឬធម្មជាតិនោះទេ អាចរស់នៅបានដោយត្រូវការទឹកជាចាំបាច់។ ទឹកមិនត្រឹមតែជួយទ្រទ្រង់មុខងារសំខាន់ៗក្នុងរាងកាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់សារធាតុចិញ្ចឹមល្អៗ ដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន ។ ចំពោះទឹករ៉ែធម្មជាតិ គឺខុសពីទឹកពិសាបរិសុទ្ធធម្មតា ព្រោះវាមានប្រភពមកពីក្រោមដី សម្បូរដោយជាតិរ៉ែច្រើន ហើយសង្វាក់ច្រកចូលក្នុងដប គឺត្រូវធ្វើឡើងនៅទីតាំងប្រភពទឹកតែម្តង ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ជាច្រើនលើសលប់របស់ទឹករ៉ែធម្មជាតិចំពោះរាងកាយ ៖

១. ជាប្រភពនៃម៉ាញេស្យូម ៖ ម៉ាញេស្យូមដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលសម្ពាធ ឈាម កម្រិតជាតិស្ករក្នុងឈាម និងមុខងារប្រព័ន្ធប្រសាទ ។

២. បញ្ចុះសម្ពាធឈាម ៖ ការបាត់បង់ ឬខ្វះជាតិម៉ាញេស្យូម អាចបង្កឲ្យសម្ពាធក្នុងឈាមឡើងខ្ពស់ ខ្សោយបេះដូង និងលក្ខខណ្ឌផ្សេងៗទៀតដែលបណ្តាលឲ្យបេះដូងលោតខុសធម្មតា ។ ទឹករ៉ែធម្មជាតិសម្បូរដោយជាតិម៉ាញេស្យូម ដែលអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺសរសៃឈាមបេះដូងបាន ។

៣. គ្រប់គ្រងចរន្តឈាម ៖ ទឹករ៉ែធម្មជាតិមានផ្ទុកទៅដោយកាល់ស្យូម ម៉ាញេស្យូម និង ប៉ូតាស្យូម ដែលសុទ្ធតែជាសារធាតុជួយឲ្យចរន្តឈាមដំណើរការបានល្អ ។

៤. ជួយឆ្អឹងឲ្យរឹងមាំ ៖ ទឹករ៉ែធម្មជាតិសម្បូរដោយកាល់ស្យូម ដែលជួយទ្រទ្រង់ឆ្អឹងឲ្យរឹងមាំ ។ នៅពេលដែលជាលិកាឆ្អឹងខូចខាត ឬបាត់បង់ រាងកាយនឹងផលិតឆ្អឹងថ្មីជំនួសវិញ ។

៥. ជួយសុខភាពប្រព័ន្ធរំលាយអាហារ ៖ ជាតិម៉ាញេស្យូម អាចជួយការពារកុំឲ្យទល់លាមក និងជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ ។ ជាតិម៉ាញេស្យូមនៅក្នុងទឹក ពេលចូលទៅ ដល់ពោះវៀន នឹងជួយឲ្យលាមកស្អិតល្អ សម្រួលសាច់ដុំ និងចលនាពោះវៀន ។

ទឹកពិសា Minéré ជាទឹករ៉ែធម្មជាតិ ១០០% មានប្រភពចេញពីថ្មក្រោមដី មាន pH 7.9 និងសម្បូរទៅដោយរ៉ែសំខាន់ៗដូចជា ៖ កាល់ស្យូម ម៉ាញេស្យូម សូដ្យូម ប៊ីកាបូណាត ប៉ូតាស្យូម ជាដើម ដែលសុទ្ធតែមានមុខងារជួយទ្រទ្រង់រាងកាយ និងសុខភាពបានយ៉ាងល្អ ។ Minéré គឺជាម៉ាកដែលឈានមុខគេផ្នែកទឹករ៉ែធម្មជាតិនៅក្នុងប្រទេសថៃ ចាប់តាំងពីពេលបើកដំណើរការក្នុងឆ្នាំ 1992 មកម៉្លេះ ។ លោកអ្នកក៏អាចបង្កើតឱកាសចំណេញច្រើនពី Minéré ដោយក្លាយជាតំណាងចែកចាយរបស់ទឹករ៉ែធម្មជាតិ Minéré មុនគេ ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន CYCS Co.,Ltd ។

លក្ខខណ្ឌដើម្បីក្លាយជាតំណាងចែកចាយ ៖

  • មានបណ្ដាញចែកចាយ (ផ្នែកលក់, បណ្ដាញអតិថិជន, ការដឹកជញ្ជូន)
  • ចេះគ្រប់គ្រង និងតាមដានស្ដុក
  • មានឃ្លាំងស្ដុកផ្ទាល់ខ្លួន
  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុជាប្រចាំ ។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 095 777 643 ៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ