ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កាត់​សោ​ផ្ទះ​ តែ​ត្រូវ​​ម្ចាស់មក​ទាន់ ​​​រត់​ចោល​ម៉ូតូ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ធ្វើ​សកម្មភាព​កាត់​សោ​ផ្ទះ​មួយ តែ​មិន​បាន​សម្រេច​ដោយសារ​ម្ចាស់ផ្ទះ​ដឹង​ទាន់​ក៏​រត់ចោល​ម៉ូតូ​មួយ​គ្រឿង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ធ្វើ​សកម្មភាព​កាត់​សោ​ផ្ទះ​មួយ តែ​មិន​បាន​សម្រេច​ដោយសារ​ម្ចាស់ផ្ទះ​ដឹង​ទាន់​ក៏​រត់ចោល​ម៉ូតូ​មួយ​គ្រឿង និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចោរ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាសពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AA៤៩៦៩​។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ឈ្មោះ សោម ប៉ុ​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​កសិករ បាន​ឲ្យ​ដឹង​ថា គាត់​បានឮ​សំឡេង​ម៉ូតូ​ជនសង្ស័យ​ជិះ​មក​ក្នុង ការដ្ឋាន​សំណង់​របស់​គាត់ ដោយ​មាន​កន្ត្រៃ​កាត់
សោ ។ ខណៈនោះ​ឃើញ​ជន​ម្នាក់​ឡើង​លើ​ផ្ទះ​គួរ​ឲ្យ​សង្ស័យ គាត់​ក៏​ចេញ​មក​ខាងក្រៅ​ហើយ​ជនសង្ស័យ​ឃើញ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោ​ល ដោយ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ។ ភ្លាម​ៗ​នោះ​ដែរ គាត់​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​ប្រគល់ម៉ូតូ​របស់​ជនសង្ស័យ​ព្រមទាំង​កន្ត្រៃ​កាត់​សោ​ឲ្យ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ដើម្បី​ស្រាវជ្រាវ​តាម​រក​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ