ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ដឹក​អ្នកដំណើរ​១​គ្រឿង​ជាប់​កឿង​ក្នុង​សមុទ្រ​​ជាមួយ​មនុស្ស​៤៣០​នាក់​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ហ្វាំ​ង​ឡង់ ៖ នាវា​ដឹក​អ្នកដំណើរ​១​គ្រឿង​របស់​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ VIKING LINEបាន​ជាប់​កឿង​កាលពី​រសៀល​ថ្ងៃ​ទី​២១ វិច្ឆិកា នៅប្រជុំ​កោះ​មួយ​ក្នុង​សមុទ្រ​បាល់​ទិ​ក ត្រង់​កន្លែង​មួយស្ថិត​នៅ​ចន្លោះ​ប្រទេស​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់ ហើយ​មនុស្ស​៤៣០​នាក់​ជិះ​លើ​នាវា​នោះ…

ប្រទេស​ហ្វាំ​ង​ឡង់ ៖ នាវា​ដឹក​អ្នកដំណើរ​១​គ្រឿង​របស់​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ VIKING LINE
បាន​ជាប់​កឿង​កាលពី​រសៀល​ថ្ងៃ​ទី​២១ វិច្ឆិកា នៅប្រជុំ​កោះ​មួយ​ក្នុង​សមុទ្រ​បាល់​ទិ​ក ត្រង់​កន្លែង​មួយស្ថិត​នៅ​ចន្លោះ​ប្រទេស​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់ ហើយ​មនុស្ស​៤៣០​នាក់​ជិះ​លើ​នាវា​នោះ ត្រូវ​ស្ថិត​១​យប់​ក្នុង​នាវា​រង់ចាំ​ការ​ជម្លៀស​ចេញ ។ នេះ​ជា​ការ​អះអាង​របស់​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រុម​ជួយ​សង្គ្រោះ ។

នាវា​ឈ្មោះ GRACE នោះ​ដែល​បើកបរ​ពី​ទីក្រុង​ស្តុក​ខូ​ល ទៅ​កាន់​កំពង់​ផែ TURKU របស់​ហ្វាំ​ង​ឡង់ បាន​មក​ប៉ះ​ច្រាំង​កោះ​ក្នុង​សមុទ្រ​បាល់​ទិន នា​វេលា​ម៉ោង​១៤ និង​១៥​នាទី​ម៉ោង​ក្នុងស្រុក​ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ក្រោយ​ឈប់​សំចត​នៅ MARIEHHAMN នៃ​ប្រជុំ​កោះ
ស្វយ័ត ALAND ។ នេះ​ជា​ការ​អះអាង​របស់​កង​ឆ្មាំឆ្នេរសមុទ្រ​ហ្វាំ​ង​ឡង់ ។

មាន​ខ្យល់​បោកបក់​ខ្លាំង​ក្នុង​តំបន់​នោះ ហើយ​វា​អាច​ជា​ប្រភព​នៃ​គ្រោះថ្នាក់​នេះ ។ កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​ហ្វាំ​ង​ឡង់​បញ្ជាក់​ថា ពុំ​មានការ​គំរាម​កំហែង​ភ្លាម​ៗ​ចំពោះ​បណ្ដា​អ្នកដំណើរ​ឡើយ​។ ក្នុង
នាវា​ប្រវែង​២១៨​ម៉ែត្រ​នោះ​មាន​អ្នកដំណើរ​៣៣១​នាក់​និង​សមាជិក​ក្រុម​នាវិក​៩៨​នាក់ ។ បណ្ដា​អ្នកដំណើរ​ត្រូវ​ស្ថិត​១​យប់​ក្នុង​នាវា ហើយ​ត្រូវ​នាំ​ចេញ​នា​ថ្ងៃ​ទី​២២ វិច្ឆិកា ។ សភាពការណ៍នាវា​​នៅ​នឹង ហើយ​នា​ថ្ងៃ​ទី​២២ វិច្ឆិកា គេ​នឹង​ប្រាប់ដល់​បណ្ដា​អ្នកដំណើរ​ថា ​តើ​ត្រូវ​ផ្ទេរ​ទៅ​ជិះ​លើ​នាវា​ណា ដើម្បី​អាច​ទៅ​កាន់​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់ ។

បណ្ដា​អ្នក​មុជទឹក​បាន​មុជ​ទៅ​ពិនិត្យ​សំបក​នាវា​ហើយ​ពួក​គេ​នឹង​ធ្វើការ​សន្និដ្ឋាន​ថា តើ​ត្រូវ​ទាញ​នាវា​នោះ​ចេញ​តាម​របៀប​ណា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ