ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! ​រៀបចំ​ពិធី​បុណ្យ​​ជូន​ជន​រង​គ្រោះ​ស្លា.ប់​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​កាលពី​១០​ឆ្នាំ​មុន​នៅ​កោះ​ពេជ្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២២ វិច្ឆិកា​នេះ​មាន​សាច់ញាតិ​ជន​រង​គ្រោះ​ប្រមាណ​៦ ទៅ ៧ គ្រួសារ​ទៅ​អុជ​ធូប​រម្លឹក​ដល់​សាច់ញាតិ​ស្លាប់​ដោយ​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​កាលពី​១០​ឆ្នាំ​មុន​នៅ​កោះ​ពេជ្រ យ៉ាង​ស្ងៀមស្ងាត់​និង​បាន​សម្តែង​ការ​ខកចិត្ត​មិនឃើញ​អាជ្ញាធរ​ក្រុង​រៀបចំ​ពិធីសូត្រមន្ត​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ទៅ​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅ​លើ​អតីត​ស្ពាន​ពេជ្រ​នោះ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ ១០…

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២២ វិច្ឆិកា​នេះ​មាន​សាច់ញាតិ​ជន​រង​គ្រោះ​ប្រមាណ​៦ ទៅ ៧ គ្រួសារ​ទៅ​អុជ​ធូប​រម្លឹក​ដល់​សាច់ញាតិ​ស្លាប់​ដោយ​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​កាលពី​១០​ឆ្នាំ​មុន​នៅ​កោះ​ពេជ្រ យ៉ាង​ស្ងៀមស្ងាត់​និង​បាន​សម្តែង​ការ​ខកចិត្ត​មិនឃើញ​អាជ្ញាធរ​ក្រុង​រៀបចំ​ពិធីសូត្រមន្ត​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ទៅ​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅ​លើ​អតីត​ស្ពាន​ពេជ្រ​នោះ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ ១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​គេ​ឃើញ​អាជ្ញាធរ​បាន​រៀបចំ​ពិធី​ជា​ផ្លូវការ ។

សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ធ្វើ​ពិធីសូត្រមន្ត​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ទៅ​ដល់​ជន​រង​គ្រោះ​ទាំង ៣៥៣​នាក់ ដែល បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅ​លើ​អតីត​ស្ពាន​ពេជ្រ កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី ២២ ខែ វិច្ឆិក ឆ្នាំ ២០១០ កន្លង​មក គម្រប់​ខួប ១០​ឆ្នាំ ដែល​មាន​លោក ស៊ុន សិ​ទ្ធី ជា ប្រធាន​រដ្ឋបាល​ខណ្ឌចំការមន​ជា​តំណាង និង​មានការ​ចូលរួម​រួម​អំពី​សំណាក់​មន្ត្រី​របស់​សាលា​ខណ្ឌចំការមន និង ក្រុម​គ្រួសារ សាច់ញាតិ​របស់​ជន​រង​គ្រោះ​ផង​ដែរ​។ ពិធី​នេះ ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ​គល់​ស្ពាន​នាគ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

លោក ស៊ុន សិ​ទ្ធី ប្រធាន​រដ្ឋបាល​ខណ្ឌចំការមន បាន​ប្រាប់​ឱ្យ​ដឹង​ថា ព្រឹក​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ ធ្វើ​ពិធី សូត្រ​មន្ត​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​អតីត​ស្ពាន​ពេជ្រ នៃ​ទីក្រុង កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១០ កាលពី ១០​ឆ្នាំ​កន្លង​មក​នោះ​។ ដោយ​មាន​រូប​លោក​ផ្ទាល់​ជា​តំណាង និង​មាន ការ​ចូលរួម​អំពី​សំណាក់​លោក​ប្រធាន​ការិយាល័យ អនុប្រធាន​ការិយាល័យ​ចំណុះ​រដ្ឋបាល និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់ ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​នោះ​ចូលរួម​ផង​ដែរ​។

លោក អ​ម្រិ​ត អាយុ ៤៩​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា លោកមា​នទី​លំនៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ពេល​នេះ​ដែរ រូប​លោក និង ភរិយា ព្រមទាំង កូន​ៗ បាន​នាំ​គ្នា​មក​ចូលរួម​ពិធីសូត្រមន្ត​គោរព​វិញ្ញាណក្ខន្ធ​ទៅ​ដល់​កូនស្រី​ច្បង​របស់​លោក​មានឈ្មោះ លាង ហ្ហេ​លែ​ន អាយុ ១២​ឆ្នាំ ដែល​បាន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​កាលពី ១០​ឆ្នាំ​មុន​នៅ​ទី​នេះ​។ ការ​នាំ​គ្នា​មក​ចូលរួម ធ្វើ​ពិធី សូត្រ​មន្ត​នៅ​ទី​នេះ គឺ​លោក និង​ក្រុម​គ្រួសារ តែងតែបាន​មក​ចូលរួម​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ជាមួយ និង ខាង​សាលា​រាជធានី ភ្នំពេញ ដែល​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​នោះ​ជា​និច្ច​។

គួរ​បញ្ជាក់​ថា ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅ​លើ​អតីត​ស្ពាន​ពេជ្រ នេះ​ដែរ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១០ កន្លង​មក ដោយ​បាន​បណ្តាល​អោយ​ជន​រង​គ្រោះ​ប្រុស ស្រី ក្មេង​ចាស់ ស្លាប់​បាត់បង់​ជីវិត​សរុប​ចំនួន ៣៥៣​នាក់ និង មាន មនុស្ស​ចំនួន ៤០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ផង​ដែរ ក្នុង​យប់​ថ្ងៃ​បុណ្យអុំទូក​ថ្ងៃ​ទី ៣ រហូត​មក​ទល់​និង​ឆ្នាំ ២០២០ ពេល នេះ គឺ​មាន​រយះ​ពេល ១០​ឆ្នាំ​ហើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ