ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​យំ​លេង​ចេញ មួយប៉ប្រិចភ្នែក​អណ្តាតភ្លើង​ត្របាក់​តូប​ខ្ទេច​ក្នុង​ផ្សារ​កំពុង​ជ្រៃ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​តូប​លក់​ចាប់ហួយ​មួយ​របស់​អាជីវករ​ក្នុង​ផ្សារ​កំពុង​ជ្រៃ​យ៉ាង​សន្ធោសន្ធៅ តែ​ដោយសារ​មានការ​ជួយ​ពន្លត់​ទាន់​ពេល​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ផង​នោះ ទើប​មិន​ធ្វើ​ឱ្យ​ភ្លើង​ឆេះ​តូប​រាលដាល​ដល់​តូប​ផ្សេង​ៗ​នោះ​ទេ ប៉ុន្តែ​អណ្តាតភ្លើង​បាន​ឆាបឆេះ​អស់​ទំនិញ​ក្នុង​តូប​គ្មាន​សល់​អ្វី​ឡើយ​ធ្វើ​ឱ្យ​ម្ចាស់​តូប​យំ​មិន​ចេញ​ដោយ​ភាព​សោកស្តាយ​ដែល​ទំនិញ​ត្រូវ​អណ្តាតភ្លើង​ឆេះ​បំផ្លាញ​ខ្ទេច​អស់​។ សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ភ្លើង​ឆាបឆេះ​តូប​លក់ដូរ​ខាងលើ​នេះ…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​តូប​លក់​ចាប់ហួយ​មួយ​របស់​អាជីវករ​ក្នុង​ផ្សារ​កំពុង​ជ្រៃ​យ៉ាង​សន្ធោសន្ធៅ តែ​ដោយសារ​មានការ​ជួយ​ពន្លត់​ទាន់​ពេល​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ផង​នោះ ទើប​មិន​ធ្វើ​ឱ្យ​ភ្លើង​ឆេះ​តូប​រាលដាល​ដល់​តូប​ផ្សេង​ៗ​នោះ​ទេ ប៉ុន្តែ​អណ្តាតភ្លើង​បាន​ឆាបឆេះ​អស់​ទំនិញ​ក្នុង​តូប​គ្មាន​សល់​អ្វី​ឡើយ​ធ្វើ​ឱ្យ​ម្ចាស់​តូប​យំ​មិន​ចេញ​ដោយ​ភាព​សោកស្តាយ​ដែល​ទំនិញ​ត្រូវ​អណ្តាតភ្លើង​ឆេះ​បំផ្លាញ​ខ្ទេច​អស់​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ភ្លើង​ឆាបឆេះ​តូប​លក់ដូរ​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ក្នុង​ផ្សារ​កំពុង​ជ្រៃ ស្ថិត​ក្នុង​ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្ត​កា​កែវ​។

បើ​តាម​លោក អ៊ុំ ចំរើន អភិបាលរង​ស្រុក​ទ្រាំង បានឱ្យ​ដឹង​ថា ម្ចាស់​តូប​ខាងលើ​ឈ្មោះ ម៉​ម សុ​ខុន ភេទ​ប្រុស និង​មាន​ប្រពន្ធ​ឈ្មោះ ប៉ែន ចក់ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​កំពុង​ជ្រៃ បាន​ទទួល​រង​គ្រោះ​ឆ្លង​ចរន្តអគ្គិសនី (​ទុ​ស្សេ​ខ្សែភ្លើង​) ឆាបឆេះ​តូប និង​អីវ៉ាន់​លក់ដូរ​អស់​ខ្ទេចខ្ទី​គ្មាន​សល់​ឡើង។

លោក​អភិបាលរង​ស្រុក​បានឱ្យ​ដឹង​ទៀត​ថា ចំពោះ​ករណី​អគ្គិភ័យ​ឆេះ​បំផ្លាញ​តូប​លក់​ចាប់ហួយ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ក្នុង​តូប ហើយដោយ​សារ​មានការ​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​ដែល​បាន​យក​ទឹក​ពន្លត់ ទើប​អណ្តាត​ភ្លើង​បាន​ឆាបឆេះ​បំផ្លាញ​តែ​១​តូប​នោះ​ទេ ហើយ​មិន​បណ្តាល​ឱ្យ​រីក​រាលដាល​ដល់​តូប​ក្បែ​ៗ​នោះ​ឡើយ ។

លោក​អភិបាលរង​ស្រុក​បន្ត​ទៀត​ថា ប៉ុន្តែ​បើ​គិត​ជា​ទឹកប្រាក់​នៃ​ការ​ខូចខាត​ពី​អគ្គិភ័យ​ឆេះ​បំផ្លាញ​អីវ៉ាន់​ក្នុង​តូប​នោះ គឺ​អស់​ប្រមាណ​ជាង​៥.០០០​ដុល្លារ​ឯណោះ តែ​យ៉ាងណា​លោក​ក៏​សូម​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​ដែល​ចេះ​សាមគ្គី​គ្នា​ជួយ​ពន្លត់ភ្លើង​បាន​ទាន់​ពេលវេលា តែបើ​មិន​ជួយ​ពន្លត់​ទាន់​ពេលវេលា​នោះ​ទេ គឺ​មិនដឹង​ថា ភ្លើង​ឆាបឆេះ​បំផ្លាញ​តូប​លក់ដូរ​ក្នុង​ផ្សារ​កំពុង​ជ្រៃ​អស់​ប៉​ន្មា​ន​តូប​នោះ​ទេ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​ជួយ​ពន្លត់ភ្លើង​ឆេះ​តូប​ខាងលើ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ភ្លើង​ឆាបឆេះ​តូប​នេះ ពួក​គាត់​បាន​ខ​ល​ហៅ​ឡាន​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ស្រុក​ទ្រាំង ឱ្យមក​ជួយ​អន្តរាគមន៍​ពន្លត់​ដែរ តែ​ពេល​ខ​ល​ហៅ​គឺ​មិន​មាន​នរណា​ម្នាក់​លើក​ទូរស័ព្ទ​ឡើយ​។ បើសិន​យ៉ាង​នេះ តើ​ឱ្យ​ប្រជាពលរដ្ឋ​ស​ង្ឃឹ​ង​អី​ទៀត​ទៅ សូម​លោកស្នងការ​នគរបាល​ខេត្ត​ជួយ​គិត និង​មើល​អធិការ​នគរបាល​ស្រុក​ទ្រាំង​ផង ។ ហើយ​ករណី​នេះ កុំ​តែ​បាន​ប្រជាពលរដ្ឋ​សាមគ្គី​គ្នា​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា​ទេ កុំ​អី​តូប​លក់ដូរ​ក្នុង​ផ្សារ​កំពុង​ជ្រៃ​នេះ​នឹង​ត្រូវ​អគ្គិភ័យ​ឆេះ​បំផ្លាញ​គ្មាន​សល់​ឡើយ​។

ចំណែក​លោក​វរសេនីយ៍ទោ ជៀវ សុខា អធិការ​ង​ខាង​ពន្លត់អគ្គីភ័យ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា នៅ​មាន​ភ្លើង​ឆេះ​តូប​ក្នុង​ផ្សារ​កំពុង​ជ្រៃ​នោះ​ខាងលើ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ស្លឹក​បាន​ខ​ល​ហៅ​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែរ ប៉ុន្តែ​លុះ​បាន​មួយសន្ទុះ ខណៈ​ពេល​ដែល​លោក​កំពុង​រៀបចំ​ចេញ​រថយន្ត​ទឹក​នោះ ខាង​ប៉ុស្តិ៍​រដ្ឋបាល​ក៏​បាន​ខ​ល​ប្រាប់​មក​វិញ​ថា មិនបាច់​មក​ទេ ព្រោះ​រឿង​ភ្លើង​ឆេះ​តូប​ខាងលើ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​បាន​ទាំងស្រុង​ហើយ ដោយ​លឺ​បែប​នេះ លោក​ក៏​មិន​បាន​ចេញ​រថយន្ត​ទឹក​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ