ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម្មិក​ឧបាសក​និមិត្ត​ឃើញ​ទេវតា​មក​ទទួល

3 ឆ្នាំ មុន

កម្ម​ទាំង​ប៉ុន្មាន​ទោះជា​អំពើ​ល្អ​ក្តី​ឬ​អាក្រក់​ក្តី​ដែល​យើង​បាន​សាង​ពី​មុន​មក​នឹង​ឃើញ​នៅ​ពេល​ហៀបនឹង​ធ្វើ​មរណកាល ជាក់ស្តែង​ដូច​ឧបាសក​ម្នាក់​ឈ្មោះ​ធម្មិក​ឧបាសក​ជា​អ្នក​ដល់​ព្រម​ដោយ​កល្យាណ​ធម៌ នៅ​ពេល​ដែល​គាត់​ឈឺ​ជិត​ស្លាប់​នោះ គាត់​បាន​ប្រើ​ឱ្យ​កូនប្រុស​ស្រី​របស់​គាត់​ទៅ​និមន្ត​ព្រះសង្ឃ​មក​សូត្រធម៌​សូត្រ​ឱ្យ​គាត់​ស្តាប់ ។ នៅ​ពេល​ដែល​ព្រះសង្ឃ​កំពុង​តែ​សូត្រ​នោះ ធម្មិក​ឧបាសក​បានឃើញ​នូវ​ទេវ​រថ​មាន​ចំនួន​ជា​ច្រើន​ដែល​ពួក​ទេវតា​ទាំង​៦​ជាន់​នាំ​យក​មក​ចាំ​ទទួល​គាត់​ទៅ​កាន់​ឋាន​ទេវលោក​។ ពួក​ទេវតា​ទាំងឡាយ​បាន​អញ្ជើញ​ឱ្យ​គាត់​ទៅ​កើត​ក្នុង​ឋាន​ទេវលោក ។ ខណៈនោះ​ធម្មិក​ឧបា​ស​ក​បាន​និយាយ​អង្វរករ​នឹង​ពួក​ទេវតា​ថា…

កម្ម​ទាំង​ប៉ុន្មាន​ទោះជា​អំពើ​ល្អ​ក្តី​ឬ​អាក្រក់​ក្តី​ដែល​យើង​បាន​សាង​ពី​មុន​មក​នឹង​ឃើញ​នៅ​ពេល​ហៀបនឹង​ធ្វើ​មរណកាល ជាក់ស្តែង​ដូច​ឧបាសក​ម្នាក់​ឈ្មោះ​ធម្មិក​ឧបាសក​ជា​អ្នក​ដល់​ព្រម​ដោយ​កល្យាណ​ធម៌ នៅ​ពេល​ដែល​គាត់​ឈឺ​ជិត​ស្លាប់​នោះ គាត់​បាន​ប្រើ​ឱ្យ​កូនប្រុស​ស្រី​របស់​គាត់​ទៅ​និមន្ត​ព្រះសង្ឃ​មក​សូត្រធម៌​សូត្រ​ឱ្យ​គាត់​ស្តាប់ ។

នៅ​ពេល​ដែល​ព្រះសង្ឃ​កំពុង​តែ​សូត្រ​នោះ ធម្មិក​ឧបាសក​បានឃើញ​នូវ​ទេវ​រថ​មាន​ចំនួន​ជា​ច្រើន​ដែល​ពួក​ទេវតា​ទាំង​៦​ជាន់​នាំ​យក​មក​ចាំ​ទទួល​គាត់​ទៅ​កាន់​ឋាន​ទេវលោក​។ ពួក​ទេវតា​ទាំងឡាយ​បាន​អញ្ជើញ​ឱ្យ​គាត់​ទៅ​កើត​ក្នុង​ឋាន​ទេវលោក ។ ខណៈនោះ​ធម្មិក​ឧបា​ស​ក​បាន​និយាយ​អង្វរករ​នឹង​ពួក​ទេវតា​ថា ឈប់​រង់ចាំ​គាត់​ស្តាបធម៌​ចប់​សិន​ៗ ។

លុះ​ធម្មិក​ឧបាសក​ដឹង​ស្មារតី​ឡើង​ក៏​និយាយ​រឿងរ៉ាវ​ដែល​គាត់​និមិត្ត​ឃើញ​ទាំង​អម្បាលម៉ា​ន​​ប្រាប់​ដល់​កូន​ៗ​ក៏​កើត​ចិត្ត​ជ្រះថ្លា​ខំ​ធ្វើបុណ្យ​បំពេញ​ទាន​ក្នុង​ព្រះពុទ្ធ​សាសនា​អស់​មួយ​ជីវិត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ