អង់គ្លេស ៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានហក់ឡើងទៅឈរកំពូលតារាង Premier League បន្ទាប់ពីផ្តួលក្រុមមេឃខៀវ Manchester City ក្នុងលទ្ធផល ២-០ កាលពីយប់ម្សិលមិញ ដែលជាជំនួបដ៏ធំប្រចាំសប្តាហ៍ទី៩។

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-Min បានបើកការនាំមុខមុននៅដើមវគ្គទី១ ពោលគឺនៅនាទី៥ មុនពេលដែលខ្សែបម្រើកណ្តាល Giovani Lo Celso បន្ថែម១គ្រាប់ នៅនាទី៦៥ ក្នុងវគ្គទី២ ជួយឱ្យ Spurs បញ្ចប់ទៅដោយមាន ២០ពិន្ទុឈរនៅកំពូលតារាងជាបណ្តោះអាសន្ន។



លោក Jose Mourinho បានថ្លែងក្រោយបញ្ចប់ការប្រកួតថា «គ្រប់គ្នាមិនរំពឹងថា យើងនឹងមកដល់ទីនេះទេ (កំពូលតារាង)។ វាជាអារម្មណ៍ដ៏ល្អដែលក្លាយជាក្រុមកំពូលតារាង។ ប៉ុន្តែប្រហែលជាថ្ងៃស្អែកយើងនឹងស្ថិតនៅលេខ២ វិញ ប៉ុន្តែខ្ញុំនៅតែសប្បាយចិត្តនឹងការវិវត្តរបស់ពួកយើង»។

ដោយឡែកលោក Pep Guardiola ក៏បានលើកឡើងក្រោយពីបរាជ័យនេះ ថា«យើងលេងស្រដៀងគ្នា នឹងរបៀបដែលយើងមានគ្រប់រដូវកាល។ យើងការពារមិនបានល្អ សម្រាប់គ្រាប់បាល់ដំបូង។ យើងមានឱកាសច្រើនជាងពួកគេ ប៉ុន្តែមិនអាចសម្រេចបាន។ ក្រុមរបស់លោក Mourinho គឺបែបនេះ នៅពេលដែលអ្នកធ្វើឱ្យមានកំហុស ពួកគេនឹងវាយបកមកវិញភា្លមៗតែម្តង»៕ (ដកស្រង់ចេញពី BBC)
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ