ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​មិន​ដល់​២០​នាទី​ផង​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ជន់​លិច​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ ភ្លៀង​ធ្លាក់​មួយ​មេ រយៈពេល​មិន​ដល់​២០​នាទី​ផង ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១៣៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១…

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ ភ្លៀង​ធ្លាក់​មួយ​មេ រយៈពេល​មិន​ដល់​២០​នាទី​ផង ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១៣៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​ជន់​លិច​ខ្លាំង ។

ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ខាងលើ​នេះ សូម​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​កន្លែង​ខ្លះ​បាន​ធ្វើ​ឲ្យ​មានការ​លិច​ផ្លូវ និង​ស្ទះចរាចរណ៍​ផង​ដែរ ។

សូម​បញ្ជាក់​ថា ក្រសួង​ធនធានទឹក​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ឆ្នាំ​២០២០​ថា ចាប់ពី​ថ្ងៃ​ទី​១៨ – ២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ទទួល​នូវ​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង (​ប្រទេស​ចិន​) និង​ខ្យល់មូសុង​ឦសាន​ខ្សោយ​ដោយ​ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​មួយ​ចំនួន ។


ក្រសួង​បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​១៩-២២ ខែវិច្ឆិកា នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម ព្រមទាំង​រលក​សមុទ្រ អាច​មាន​កម្ពស់ ០,៥ – ១​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ