មុខសញ្ញា​គាស់​ផ្ទះ​ទើប​ចេញ​គុក ឥឡូវ​ចាប់​បញ្ចូល​គុក​វិញ​ដោយសារ​គាស់​ផ្ទះ​ទៀត


ខេត្តបាត់ដំបង ៖ អតីត​ទណ្ឌិត​ម្នាក់​ដែល​ទើប​ចេញពី​គុក ឥឡូវ​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​ថ្មី កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ វិច្ឆិកា នេះ​ក្រោយ​ពី​ប្រព្រឹត្ត​បទល្មើស​ដដែល​ៗ (​គាស់​ផ្ទះ​)​មិន​រាងចាល​នៅ​ក្នុងភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ។

អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​ខេត្ត​ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ លោក វ៉ា​ន់ តា​រ៉ា បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ រស់ ផស់ អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ។

លោក​បាន​និយាយ​ថា ជន​នេះ​ធ្លាប់​ជាប់គុក ដោយសារ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​គេ ចូល​លួច​ទ្រព្យសម្បត្តិ ហើយ​ទើប​ចេញពី​គុក​បាន​ប៉ុន្មាន​ខែ​មុន​នេះ ស្រាប់តែ​ជន​នេះ​ប្រព្រឹត្ត​បទល្មើស​ដដែល​នេះ​ទៀត ហើយ​ពេល​នេះ​ត្រូវ​ឃាត់ខ្លួន​ប​ញ្ជូ​ល​គុក​វិញ ។ សេចក្ដីរាយការណ៍​ដំបូង​បានឱ្យ​ដឹង​ថា ជន​នេះ​បាន​ធ្វើ​សកម្មភាព​ចូល​លួច​គ្រឿងអលង្ការ​ស្ត្រី​ម្នាក់​ឈ្មោះ អ៊ុ​ច សា​លូន អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ពេល​ជន​រង​គ្រោះ​ជាប់រវល់​ទៅ​កាត់ដេរ​នៅ​ផ្សា​របឹង​ឈូក ។

បើ​តាម​ស្ត្រី​រង​គ្រោះ បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា​ថា នៅ​ថ្ងៃ​កើតហេតុ​គាត់​មិនដឹង​ថា ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​គាត់​នៅ​ម៉ោង​ប៉ុន្មាន​ទេ តែ​គាត់​បានដឹង​នៅ​ពេល​ល្ងាច ពេល​គាត់​ត្រឡប់​មក​ពី​កាត់ដេរ​នៅ​ផ្សារ​វិញ ។ គាត់​បាន​ប្រាប់​ដោយ​សង្ខេប​នូវ​សម្ភារ​:​បាត់បង​ថា ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ចោរលួច​មាន​គ្រឿងអលង្ការ​មួយ​ចំនួន តែ​លោហ​:​ធាតុ​ទាំងនោះ​ខ្លះ​គ្មាន​តំលៃ​ទេ ជា​គ្រឿង​កាឡៃ និង ស្ពិ​ច​ឃ័​រ​ស្ដាប់ភ្លេង​ចំនួន​០១​ផង​។

ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​បន្ថែម​ថា ជា​រឿយ​ៗ​គាត់​មិន​បាន​បិទទ្វារ​ផ្ទះ រួច​ទៅ​ដេរ​នៅ​ផ្សារ ដោយ​ចេញពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច​ទើប​មក​ផ្ទះ​វិញ ។ ដូច្នេះ​ហើយ​ទើប​ចោរ​អាច​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ស្រួល​ៗ​បែប​នេះ ។ ដោយឡែក​មក​ស្ដាប់​ចម្លើយ​លោក​ចោរ​វិញ បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ជា​ថ្មី អតីត​ទណ្ឌិត​ឈ្មោះ រស់ ផស់ នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​ផ្ទះ​ខាងលើ​លួច​ទ្រព្យសម្បត្តិ​គាត់​មែន គឺ​ចូល​លួច​នៅ​ម៉ោង​ប្រហែល​១០​ព្រឹក ពេល​មិនឃើញ​ម្ចាស់ផ្ទះ​មិន​នៅ ។ ជន​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ឃើញ​ទ្វារ​ខាងក្រោយ​មិន​បាន​ចាក់សោរ​ទេ ហើយ​ខ្លួន​ក៏​ចូល​ទៅ​លួច​កាបូប​តូច​១ ដែល​មាន​គ្រឿងអលង្ការ​ទុក​នៅ​លើ​គ្រែ ។ ប៉ុន្តែ​មិន​ទាន់​យក​ទៅ​លក់​ផង​ក៍​ត្រូវ​សមត្ថកិច្ច​មក​ក្របួច​ក​ល្មម ។

លោក វ៉ា​ន់ តា​រ៉ា មិន​បាន​និយាយ​លំអិត​អំពី​វត្ថុ​តាង​ដែល​ដកហូត​បាន​នោះ​ទេ តែ​លោក​បាន​ប្រាប់​ថា វត្ថុ​តាង​ទាំងនោះ គឺជា​លោហ​:​ធាតុ​ដែល​ជន​ដៃដល់​លួច​ពី​ផ្ទះ​ជន​រង​គ្រោះ ។ លោក​បាន​ផ្ដល់​ព័ត៌មាន​នេះ​ជាបឋម​ថា ពេល​នេះ​យើង​កំពុង​ឲ្យ​ជន​រង​គ្រោះ​មក​ផ្ទៀងផ្ទាត់​វត្ថុ​តាង​នានា​ដែល​បាន​រក​ឃើញ​ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ដៃដល់ ។ ហើយ​មន្ត្រី​ការិយាល័យ​ជំនាញ​របស់​លោក​ក៏​កំពុង​សួរនាំ​ជន​ដៃដល់​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ