ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ធ្វើ​សំណង់​ចាញ់បោក​មេការ ប្រកាស​លក់​ឈាម​យក​ប្រាក់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យក្មេង​ម្នាក់ មក​តាម​មិត្តភក្តិ​ចូល​មក​ខេត្ត​ប៉ៃលិន ដើម្បី​រក​ការងារ​ធ្វើ លុះ​ធ្វើ​ការងារ​សំណង់​បាន​រយៈពេល​១​ខែ ត្រូវ​មេការ​បោក មិន​បើក​លុយ​ឱ្យ ក៏ សម្រេចចិត្ត ដើរ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត សួរ​រក​កន្លែង​បូម​ឈាម​លក់ ក្រែង​បាន​លុយកាក់​ខ្លះ

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យក្មេង​ម្នាក់ មក​តាម​មិត្តភក្តិ​ចូល​មក​ខេត្ត​ប៉ៃលិន ដើម្បី​រក​ការងារ​ធ្វើ លុះ​ធ្វើ​ការងារ​សំណង់​បាន​រយៈពេល​១​ខែ ត្រូវ​មេការ​បោក មិន​បើក​លុយ​ឱ្យ ក៏ សម្រេចចិត្ត ដើរ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត សួរ​រក​កន្លែង​បូម​ឈាម​លក់ ក្រែង​បាន​លុយកាក់​ខ្លះ ជិះ​រថយន្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ព្រោះ​អី​មិត្តភក្តិ​របស់​គេ​បាន​លួច​រត់​ឆ្លង​ដែន​ទៅ​ស្រុក​ថៃ​បាត់​ស្រមោល​ហើយ ។
    
ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ បុរស​ដែល​ត្រូវ​មេការ​បោក​ឈ្មោះ​ហេង សុ​ជាតិ អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត រស់នៅ​ភូមិ​អណ្តូង​លើ ឃុំ​ព្រៃ​ផ្អាក ស្រុក​រងារ​ក្អែក ខេត្ត​មណ្ឌល​គី​រី បច្ចុប្បន្ន​ស្នាក់​នៅ​ធ្វើការ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
    
ប្រភព​ព័ត៌មាន​ពី​បុរស​វ័យក្មេង​(​អត់​លុយ​)​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​១​ខែ​មុន រូបគេ​បាន​ធ្វើ​ដំណើរ​តាម​មិត្តភក្តិ​ម្នាក់​ឈ្មោះ​ហេង ដា​លី​ស អាយុ​ប្រហែល​២៦​ឆ្នាំ មក​ពី​ខេត្ត​មណ្ឌល​គី​រី ដើម្បី​រក​ការងារ​ធ្វើ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន លុះ​ធ្វើការ​ងារ​បាន​ត្រឹមតែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​មិត្តភក្តិ​របស់​គេ បាន​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ចោល​រួប​គេ​បាត់​ស្រមោល ។

ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​មិនជា​ទៅ​ណា​មក​ណា ក៏​សុំ​មេការ​ម៉ៅ​ការ​សំណង់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ នៅ​ភូមិ​ផ្សារ​ព្រំ ធ្វើការ ហើយ​ក៏​ស្នាក់​នៅ​ហូប​បាយ​ទឹក​នៅ​ទីនោះ​ដែរ​ជា​រៀងរាល់ថ្ងៃ ហើយ​មេការ​ប្រាប់​ថា នឹង​គិត​ប្រាក់​ឈ្មួ​ល​ឱ្យ​រូបគេ ក្នុង​១​ថ្ងៃ​ចំនួន​២​ម៉ឺន​រៀល តែ​សុំ​ជំពាក់​សិន គ្រាន់តែ​ទិញ​ម្ហូបអាហារ​ហូប​ជាមួយ​គ្នា​ប៉ុណ្ណោះ ។ លុះ​ធ្វើការ​ងារ​បាន​រយៈពេល​ជាង​១​ខែ រូបគេ​សុំ​បើកប្រាក់ ដើម្បី​ផ្ញើ​ឱ្យ​ម្តាយ​មើលជម្ងឺ នៅ​ឯ​ស្រុក​កំណើត ស្រាប់តែ​មេការ​សំណង់​រូប​នោះ​ប្រាប់​ថា គ្មាន​ប្រាក់​ឱ្យ​នោះ​ទេ បើ​ចង់ទៅ​ណា​ក៏​ទៅ​ចុះ ទើប​រូបគេ មិនដឹង​ធ្វើ​យ៉ាងណា ក៏​សម្រេចចិត្ត​ចេញពី​កន្លែង​នោះ ធ្វើ​ដំណើរ​មក​ស្នាក់​នៅ​លើ​បង់​អង្គុយ ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត រយៈពេល​១​យប់ លុះ​ព្រឹក​ឡើង ដើរ​សួរ​រក​កន្លែង​គេ បូម​ឈាម​លក់ បើសិនជា​ត្រូវការ រូបគេ​នឹង​លក់​ត្រឹមតែ​១​ផ្លោ​ក​ប៉ុណ្ណោះ ចំនួន​១០​ម៉ឺន​រៀល ដោយ​ឈាម​របស់​គេ​ជា​ប្រភេទ A ដើម្បី​បាន​ប្រាក់​ជិះ​រថយន្ត​មក​ផ្ទះ​វិញ​។
    

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោកគ្រូ​ពេទ្យ​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត នា​ពេល​នេះ អត់​ទាន់​មាន​នរណា​ម្នាក់ ត្រូវការ​ឈាម​បញ្ចូល​នៅឡើយ​ទេ ហើយ​បើសិនជា​បរិច្ចាគ​ទទេ ខាង​គ្រូពេទ្យ​នឹង​ទទួល តែបើ​ទិញ​ដូរ​វិញ គឺ​អត់​មាន​លុយ​ទិញ​នោះ​ឡើយ ៕