ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចោទ​រោងចក្រ​គ្មាន​ស្លាក​យីហោ​ខាងជើង​សាលាសង្កាត់​រកា​ធំ​យក​​ក្មេង​មិន​ទា​ន់​គ្រប់​អាយុ​​ចូល​​ធ្វើការ

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ រោង​ចក្រ​គ្មានយីហោ​មួយកន្លែង ស្ថិតនៅ​ខាងជើង​សាលា​សង្កាត់​រកាធំ ត្រូវបានប្រជា​ពលរដ្ឋ​​រាយការណ៍​ថា បាន​យក​​ក្មេងៗ​ ដែល​មិន​ទាន់គ្រប់​អាយុ​ទៅបំពេញ​​ការងារ​ដោយជិះជាន់​លើ​កម្លាំង​ពលកម្ម​​កុមារ ។

ខេត្តកំពង់ស្ពឺ ៖ រោង​ចក្រ​គ្មានយីហោ​មួយកន្លែង ស្ថិតនៅ​ខាងជើង​សាលា​សង្កាត់​រកាធំ ត្រូវបានប្រជា​ពលរដ្ឋ​​រាយការណ៍​ថា បាន​យក​​ក្មេងៗ​ ដែល​មិន​ទាន់គ្រប់​អាយុ​ទៅបំពេញ​​ការងារ​ដោយជិះជាន់​លើ​កម្លាំង​ពលកម្ម​​កុមារ ។

តាម​ប្រភព​ពី​ប្រជា​ពលរដ្ឋ​​​ដែល​និយាយ​ក្នុង​​​លក្ខខណ្ឌ​មិនបញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា រោង​ចក្រ​​ដែល​នៅ​តាម​​បណ្តោយ​ខ្នង​ប្រឡាយ​ទំនប់​​កំពិស ក្នុង​ភូមិរកា​ធំ សង្កាត់រកាធំ ក្រុងច្បារមន ឃើញ​សុទ្ធតែ​ក្មេងៗ​ជាង​១០០​នាក់ មិន​ទាន់​គ្រប់​អាយុ​ចូល​បម្រើ​ការ​​ ហើយ​មិន​​ដឹង​ថា រោង​ចក្រ​នោះ​​ផលិត​អ្វី​ពិត​ប្រាក​ដ​នោះដែរ តែ​អ្នក​ភូមិ​​ខ្លះ​​សង្ស័យ​​​ផលិត​មួក​សុវត្ថិភាព​ ។ ​អ្នក​ភូមិ​ខ្លះ​ទៀត​និយាយ​ថា បើ​រោ​ងចក្រ​​មួយ​​ទាំង​មូល ​មិន​មាន​ស្លាក​យីហោ​ដូចនេះ សង្ស័យ​គេ​ផលិត​គ្រឿងញៀន ក៏យើង​មិន​​ដឹងដែរ ។

តាមសម្តី​ប្រជាពលរដ្ឋ​បង្ហើប​​ឱ្យ​ដឹងថា ម្ចាស់​រោង​ចក្រ​​អត់​មាន​ស្លាក​យីហោ​នេះ គឺជា​នគរ​បាល​មួយរូប​ធ្វើ​ការ​នៅ​ក្រសួង​មហា​ផ្ទៃ ដែល​​មាន​អំណាច ទើប​ហ៊ានឱ្យ​យក​ក្មេងៗ​មិនទាន់គ្រប់​អាយុ​ចូល​ធ្វើការ​បែបនេះ ។ ពាក់ព័ន្ធ​នឹងការ​លើ​កឡើង​ខាងលើនេះ ​អ្នក​យក​ព័ត៌​មាន​មិន​អាច​សុំ​ការ​បក​ស្រាយ​ពីប្រធាន​ក្រុម​ហ៊ុន​បានទេ ។

​តាមសម្តី​​របស់លោក​ចឹក បូរិន អនុ​ប្រធាន​មន្ទីរ​ការ​ងារ​ខេត្តកំពង់ស្ពឺ​បាន​ឱ្យ​ដឹងតាម​ទូរ​ស័ព្ទថា ​រោង​ចក្រ​ដែលគ្មាន​ស្លាកយីហោ​នោះ គឺ​ផលិត​មួក​សុវត្ថិភាព ហើយ​លោក​មិន​បាន​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន​យក​ក្មេងៗ​មិន​ទាន់​គ្រប់​អាយុ​ចូល​បម្រើ​ការ​ងារនោះទេ ​ហើយ​ថា​​លោក​នឹង​ឱ្យជំនាញ​ចុះ​ទៅ​អង្កេត​ និងពិនិត្យមើល​ បើ​មាន​ក្មេងៗ​ចូលបម្រើ​ការងារ​ពិតប្រាកដ​មែននោះ លោកមានជំនាញ​ចេះ​ធ្វើ​ការ​ហើយ ។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​លើក​ឡើង​ថា រោង​ចក្រ​​ផលិត​មួក​មួយទាំង​មូល​មិន​មានស្លាកយីហោ​​ ហើយជំនាញ​ទៀតសោត មិនដឹងថា មាន​ក្មេងៗ​ចូលបម្រើ​​ការងារ​ជាង​១០០នាក់ ។ សង្ស័យរឿងនេះ ខាងមន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ បាន​លាភ​សក្ការៈ​ពីម្ចាស់​ក្រុម​ហ៊ុន ហើយ​ទើបបានស្ងាត់​ឈឹង​ដូចចោរ​លួច​សេះនោះ ។

អ្នក​យកព័ត៌មាន​មិនអាច​សុំ​ការបក​ស្រាយ​ពី​ប្រធាន​មន្ទីរ​ការងារ​បានទេ ដោយ​មិន​មាន​លេខ​ទូរស័ព្ទ​​ទំនាក់ទំនង ។