ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩ ថ្មី​០១ និង​ជា​សះស្បើយ​០១​ដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​បាន រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី ម្នាក់ ដែល​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​អា​មេ​រិ​ក និង​អ្នកជា​សះស្បើយ​ម្នាក់​ផង​ដែរ គឺ​លោក…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​បាន រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី ម្នាក់ ដែល​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​អា​មេ​រិ​ក និង​អ្នកជា​សះស្បើយ​ម្នាក់​ផង​ដែរ គឺ​លោក សរ ចិ​ត្រា អគ្គលេខាធិការ​រង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ក្រសួង​បាន​បញ្ជាក់​ថា អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ម្នាក់​នោះ គឺជា​បុរស​ជនជាតិ​ខ្មែរ អាយុ​៥៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ លទ្ធផល​ធ្វើតេស្ត​សំណាក​របស់​គាត់ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​សម្រាក់​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ទៀត​ថា លោក សរ ចិ​ត្រា អាយុ​៤៧​ឆ្នាំ ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ ដោយ​អ្នក​កំពុង​តែ​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​១០​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ