អង់គ្លេស ៖ កីឡាករមួយចំនួនដែលលេងក្នុងក្របខណ្ឌ Premier League នឹងត្រូវអវត្តមានសម្រាប់ការប្រកួតសប្តាហ៍ទី៩ ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដោយសារតែបញ្ហា Covid-19 បន្ទាប់ពីពួកគេបានបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិរៀងៗខ្លួន។

ក្រោយបញ្ចប់ការប្រកួតបាល់ទាត់អន្តរជាតិ (International Break) កាលពីថ្ងៃទី ១៨ វិច្ឆិកា កន្លងទៅ កីឡាករមួយចំនួន បានទទួលរងរបួស រីឯមួយចំនួនទៀត បានឆ្លងវីរុស Covid-19 បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តពីក្រុមជម្រើសជាតិរបស់ពួកគេ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន BBC បានឱ្យដឹងថាចំណោមក្រុមទាំងអស់ក្នុងក្របខណ្ឌ Premier League ក្នុងនោះមាន ៦ក្រុមមានកីឡាករតេស្តវិជ្ជមាន Covid-19 និង ១ក្រុមមានកីឡាករធ្វើចត្តាឡីស័ក ក្នុងនោះរួមមាន៖
- Arsenal: ខ្សែការពារ Mohamed Elneny និងខ្សែការពារ Sead Kolašinac

- Crystal Palace: ខ្សែបម្រើ Luka Milivojević

- Liverpool: ខ្សែប្រយុទ្ធ Mohamed Salah

- Tottenham Hotspur: ខ្សែការពារ Matt Doherty

- West Brom: ខ្សែប្រយុទ្ធ Callum Robinson

- West Ham: ខ្សែបម្រើប្រយុទ្ធ Andriy Yarmolenko

- Wolves: ខ្សែបម្រើ Conor Coady (ធ្វើចត្តាឡីស័កក្រោយមានទំនាក់ទំនងជាមួយអ្នកមាន Covid-19)

ចែករំលែកព័តមាននេះ