ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩ អុីចឹង ! បង់ថ្លៃទឹកភ្លើងតាម វីង មិនអស់ថ្លៃសេវាឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មិនចាំបាច់កាន់សាច់ប្រាក់ និងធ្វើដំណើរទៅបង់ថ្លៃទឹកភ្លើង និងសំរាមដោយផ្ទាល់នាំតែពិបាកខ្លួនទេ ឥឡូវនេះលោកអ្នកអាចទូទាត់សេវាទាំងនេះតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ពីផ្ទះបានគ្រប់ពេលព្រមទាំងមិនអស់ថ្លៃសេវាឡើយ…

រាជធានីភ្នំពេញ ៖ មិនចាំបាច់កាន់សាច់ប្រាក់ និងធ្វើដំណើរទៅបង់ថ្លៃទឹកភ្លើង និងសំរាមដោយផ្ទាល់នាំតែពិបាកខ្លួនទេ ឥឡូវនេះលោកអ្នកអាចទូទាត់សេវាទាំងនេះតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ពីផ្ទះបានគ្រប់ពេលព្រមទាំងមិនអស់ថ្លៃសេវាឡើយ ។ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងតែបន្តរាតត្បាត ធនាគារឯកទេសវីង បានអនុញ្ញាតដល់អតិថិជនទាំងអស់អាចបង់ថ្លៃទឹក ភ្លើង និងសំរាម ដោយគ្មានការកំណត់ និងមិនអស់ថ្លៃសេវា ។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ខែតុលា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។

ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសនេះ លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធី Wing Money App បន្ទាប់មកចូលទៅក្នុងមុខងារ “ទូទាត់វិក្កយបត្រ” និងជ្រើសរើស “ថ្លៃទឹក ភ្លើង” និងស្វែងរកដៃគូសហការ និងបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកត្រូវបង់ជាការស្រេច ។

ការផ្តល់ជូននេះនឹងអនុវត្តចំពោះតែអ្នកដែលធ្វើការទូទាត់ថ្លៃទឹក ភ្លើង និងសំរាមតាមរយៈកម្មវិធីស្មាតហ្វូនវីង និងអនុវត្តចំពោះតែការទូទាត់ជាមួយអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងសៀមរាប និងរដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញតែប៉ុណ្ណោះ ។ ដោនឡូត Wing Money App ដាក់ក្នុងទូរស័ព្ទរបស់អ្នកថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍ ការទូទាត់វិក្កយបត្រ ទឹក ភ្លើង និងសំរាមដោយឥតគិតថ្លៃ ៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ