ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈអ្វីខ្លះ ដែលកុមារគួរកាត់បន្ថយ និងចៀសវាង ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព !

3 ឆ្នាំ មុន

យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា ទឹក គឺពិតជាសំខាន់សម្រាប់ជីវិត ជាពិសេសគឺសំខាន់សម្រាប់ការលូតលាស់របស់ក្មេងៗតូច។ តែតើទឹក ឬក៏ភេសជ្ជៈមួយចំនួនសុទ្ធតែល្អសម្រាប់កុមារមែនទេ? ខាងក្រោមនេះ គឺជាភេសជ្ជៈមួយចំនួនដែលកុមារគួរតែចៀសវាង ឬមិនគួរទទួលទានញឹកញាប់ ៖…

យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា ទឹក គឺពិតជាសំខាន់សម្រាប់ជីវិត ជាពិសេសគឺសំខាន់សម្រាប់ការលូតលាស់របស់ក្មេងៗតូច។ តែតើទឹក ឬក៏ភេសជ្ជៈមួយចំនួនសុទ្ធតែល្អសម្រាប់កុមារមែនទេ? ខាងក្រោមនេះ គឺជាភេសជ្ជៈមួយចំនួនដែលកុមារគួរតែចៀសវាង ឬមិនគួរទទួលទានញឹកញាប់ ៖

១. ទឹកក្រូចសូដា និងភេសជ្ជៈមានជាតិផ្អែម ៖ ភេសជ្ជៈប្រភេទនេះមានរាប់បញ្ចូលទាំងភេសជ្ជៈប៉ូវកម្លាំង ទឹកដោះគោផ្អែម និងទឹកតែបៃតងផ្អែមៗ ។ សម្រាប់ជាឯកសារយោងសមាគមបេះដូងអាមេរិក (AHA) បានណែនាំថា ក្មេងអាយុចន្លោះពី ២ឆ្នាំទៅ ៨ឆ្នាំ អាចទទួលទានជាតិស្ករបានក្រោម ២៥ក្រាម ក្នុងមួយថ្ងៃ ។ សម្រាប់ភេសជ្ជៈដែលបានរៀបរាប់ខាងលើ គឺភាគច្រើនមានជាតិស្ករលើសពីនេះ ។ ភេសជ្ជៈដែលមានជាតិផ្អែម ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺខ្លាញ់ក្នុងថ្លើមចំពោះកុមារ ។ ម៉្យាងទៀតវាអាចធ្វើឱ្យក្មេងលើសទម្ងន់ និងបង្កជាជំងឺពុកធ្មេញ ។

២. ទឹកផ្លែឈើ ៖ ទោះបីជាទឹកផ្លែឈើ ១០០% ផ្តល់នូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗក៏ដោយ ការទទួលទានគួរតែត្រូវបានកំណត់ចំពោះបរិមាណដែលបានណែនាំសម្រាប់កុមារ ។ បណ្ឌិតសភារោគកុមារអាមេរិក (AAP) បានណែនាំថា ក្មេងអាយុចន្លោះពី ១ឆ្នាំទៅ ៦ឆ្នាំ អាចផឹកទឹកផ្លែឈើចន្លោះពី ១២០ ទៅ ១៨០មីលីលីត្រប៉ុណ្ណោះ ខណៈដែលក្មេងអាយុចន្លោះពី ៧ឆ្នាំទៅ១៨ឆ្នាំ អាចផឹកបានពី ២៣៦ទៅ ៣៥៥មីលីលីត្រ ។ ការទទួលទានលើសពីនេះអាចបង្កទៅជាជំងឺធាត់ ។

៣. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ៖ ក្មេងតូចៗ ដែលផឹកភេសជ្ជមានជាតិកាហ្វេអ៊ីនច្រើន ដូចជាទឹកក្រូចសូដា កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំង អាចជះឥទ្ធិពលអាក្រក់ដល់សុខភាព ។ ជាតិកាហ្វេអ៊ីនអាចបណ្តាលឱ្យវិលមុខ ចង្វាក់បេះដូងលោតឡើងខ្ពស់ សម្ពាធឈាមកើន ថប់បារម្ភ និងរំខានដល់ដំណេកចំពោះកុមារ ។ AAP បានកំណត់ថា កុមារអាយុក្រោម ១២ឆ្នាំ ត្រូវចៀសវាងពីភេសជ្ជៈទាំងនេះ ។

សូមបញ្ជាក់ផងដែរថា មិនមែនឱ្យតែជាតិទឹកអាចទទួលទានបានទាំងអស់នោះទេ ។ កុមារគួរតែទទួលទានទឹកស្អាតឱ្យបានច្រើន ដើម្បីចៀសវាងពីការខ្វះជាតិទឹក ដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារ ៕ ប្រភព ៖ healthline

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ