ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៥​នាក់​របួសធ្ងន់​ស្រាល​៨​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០​នេះ កើតឡើង​៨​លើក ស្លាប់​៥​នាក់​(​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០​នេះ កើតឡើង​៨​លើក ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​ស្រាល​៨​នាក់ (​ស្រី​៤​នាក់​)​។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ស្លាប់​សរុប​៥​នាក់ ជិះ​ម៉ូតូ​ស្លាប់​៥​នាក់ របួសធ្ងន់​៤​នាក់ របួសស្រាល​២​នាក់​,​ថ្មើរជើង​របួសស្រាល​២​នាក់​។

មូលហេតុ​គ្រោះថ្នាក់​៖​ល្បឿន​២​លើក ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធ​៣​លើក ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​១​នាក់​,​ប្រជែង​គ្រោះថ្នាក់​១​លើក ស្លាប់​១​នាក់​,​បត់​មិន​ប្រយ័ត្ន​១​លើក​។ លទ្ធផល​ត្រួតពិនិត្យ​មធ្យោបាយ​ថ្ងៃ​ទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ ៖ មធ្យោបាយ​ចូល​គោលដៅ​សរុប​៥២៧៣​គ្រឿង ម៉ូតូ​៣៦៨៦​គ្រឿង​។ មធ្យោបាយ​ល្មើស​សរុប​១០២០​គ្រឿង ម៉ូតូ​៧៥១​គ្រឿង​។ មធ្យោបាយ​ពិន័យ​សរុប​១០២០​គ្រឿង ម៉ូតូ​៧៥១​គ្រឿង​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ