រាជធានីភ្នំពេញ៖ តារាសម្ដែង ឌី សូនីតា ចាប់តាំងពីប្រកាសប្រាប់មហាជននិងអ្នកគាំទ្ររបស់ខ្លួនពីការមានកូនមុនរៀបការជាមួយដៃគូសម្តែងរហូតក្លាយជាដៃគូស្នេហាក្រៅឆាកជាមួយ លោក អេឡិច ហ្សូរ៉ា និងសម្រាលបានកូនស្រីគួរឱ្យស្រឡាញ់ម្នាក់ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ មហាជនក៏កាន់តែចង់ដឹងពីរូបសម្រស់របស់អ្នកនាងផងដែរថាតើប្រែប្រួលយ៉ាងណាហើយ ។
ប្រាកដណាស់ទាំងអ្នកនាង ឌី សូនីតា និងឪពុករបស់កូនស្រីនាងបានបង្ហាញនូវការយកចិត្តទុកដាក់ ស្រលាញ់ថ្នាក់ថ្នមកូនស្រីយ៉ាងខ្លាំង ប្រៀបដូចជាព្រះនាងតូចទៅហើយ ជាពិសេសកូនស្រីដំបូងរបស់អ្នកទាំងពីរគឺមានមុខមាត់ខ្យូត ច្រមុះស្រួចខ្ពស់និងសំបូរសស្អាតកាត់ទៅលោកអេឡិច ហ្សូរ៉ា ជាជាងកាត់ទៅរកអ្នកម្តាយ ។

ដោយឡែកបន្ទាប់ពីបង្ហាញក្ដីស្រឡាញ់ និងផ្ដល់ភាពកក់ក្ដៅ ថ្នាក់ថ្នមមើលថែកូនស្រីសំណព្វចិត្តមិនថាយប់ថ្ងៃនោះ ស្រាប់តែឌី សូនីតា បង្ហាញពីអារម្មណ៍ជាអ្នកម្តាយគេជាលើកដំបូង ដែលខំមើលថែកូនស្រីមិនគិតដល់រួបសម្រស់របស់ខ្លួន មិនបានដេកពួកគ្រប់គ្រាប់ រហូតស្រកអស់ ១៨គីឡូឯណោះ។


ឌី សូនីតា បានលើកឡើងថា «មើលមុខអ្នកម៉ែដាច់យប់ផងលោកស្រីកូនអើយ និយាយពីថា គាត់នៅអាមេរិកខ្ញុំនៅស្រុកខ្មែរចាស យប់គាត់ថ្ងៃខ្ញុំ យប់ខ្ញុំថ្ងៃគាត់ ឥលូវដល់ពេលព្រឹកខ្ញុំ គាត់ចូលក្រឡាបន្ទំវិញម្តង ឆាកជីវិត ស្រកអស់ ១៨គីឡូភ្លាមៗ ហក់មកជាមួយអ្នកម្តាយ ។ សុំប្តូរបាលីហើយបងប្អូន បាលីមុន ប្រពន្ធអញ អញត្រូវតែទ្រាំ យ៉ាងណានៅតែប្រពន្ធអញ បាលីឥលូវ កូនអញ អញត្រូវតែទ្រាំ យ៉ាងណានៅតែជាកូនអញ»។


យ៉ាងណាមិញ បន្ទាប់ពីឃើញការបង្ហោះរូបនេះរួចមក មហាជនសង្កេតឃើញថាតារាសម្តែងស្រីឌី សូនីតា ពិតជាស្រកគីឡូខ្លាំងមែន នេះក៏ព្រោះតែរូបនាងពិតជា យកចិត្តទុកដាក់ចំពោះកូនស្រី រហូតក្លាយជាបែបនេះ តែទោះជាយ៉ាងណា ក៏តារាស្រីរូបនេះ នៅតែទទួលបានការគាំទ្រពីសំណាក់មហាជន និងជាពិសេសមិត្តភក្ដិនៅក្នុងរង្វង់សិល្បៈផងដែរ ។
អ្វីដែលមហាជនអ្នកគាំទ្រនោះ គឺឌី សូនីតា បានធ្វឲ្យផ្ទុះនូវសំណើចជាថ្មីដល់អ្នកគាំទ្រនោះគឺការបញ្ចេញនូវបាលីថ្មីចេសជុំវិញកូនស្រីរបស់ខ្លួន ព្រោះថាកន្លងមកឌី សូនីតា និងស្វាមីដែលមិនទាន់បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីបានល្បីខ្លាំងជាមួយបាលីមួយឃ្លាថា «ប្រពន្ធអញ អញត្រូវតែទ្រាំ យ៉ាងណានៅតែប្រពន្ធអញ» ។
តែឥឡូវនេះ បាលីថ្មីស្រឡាងសម្រាប់លោកឪពុកស្រស់សង្ហារូបនេះគឺ « កូនអញ អញត្រូវតែទ្រាំ យ៉ាងណានៅតែជាកូនអញ»។ ត្រង់នេះតើបងប្អូនយល់យ៉ាងណាដែរ?





ចែករំលែកព័តមាននេះ