ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក​! រថយន្ត​​ត្រូវ​អណ្តាត​ភ្លើង​​លេប​ត្របាក់​ខ្ទេច​លើ​ផ្លូវ​ជាតិ​​លេខ​៥

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ធុន​តូច​មួយ​គ្រឿង​ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​6​និង​30​នាទី​ព្រឹក ថ្ងៃ​ទី​16 ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ធុន​តូច​មួយ​គ្រឿង​ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​6​និង​30​នាទី​ព្រឹក ថ្ងៃ​ទី​16 ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ 5 ចន្លោះ​គីឡូម៉ែត្រ​លេខ 120 និង 121 ស្ថិត​ក្នុងភូមិ​ស្នោ ឃុំ​សំ​ខុន​រ៉​ង ស្រុក​បរិបូណ៌​។

បើ​យោង​តាម​សមត្ថកិច្ច​នគរបាល​នៅ​នឹង​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​ម៉ាក វី​ស្តូ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2t 8781 បើកបរ​ដោយ ឈ្មោះ ម៉េ​ង សាម​ឌី អាយុ​33​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែវ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូ​ណ៍​។

សមត្ថកិច្ច​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ខាងលើ​បាន​បើករថយន្ត​របស់​ខ្លួន​ឆ្ពោះទៅ​ទិស​ខាងជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រថយន្ត​របស់​បុរស​រូប​នេះ​បាន​ឆ្លង​ចរន្ត​អគ្គិសនី រហូត​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ធ្វើ​ឱ្យ​រថយន្ត​ទាំងមូល​រង​ការ​ខូចខាត​ទាំងស្រុង ។

សមត្ថកិច្ច​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ ពុំ​មាន​នរណា​រង​របួស​នោះ​ទេ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក​បរិបូណ៌ មិន​អាច​ទៅ​ជួយ​សង្គ្រោះ​ទាន់​ពេល​បាន​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ