តើលោកអ្នកកំពុងតែមានចម្ងល់ពីរបបអាហាររបស់កូនតូចៗរបស់អ្នកមែនទេ ? ឆ្ងល់ថា តើអ្នកកំពុងឱ្យពួកគេទទួលទាននូវអ្វីដែលគ្រប់គ្រាន់សម្រាប់ពួកគេមែនទេ ? គេហទំព័រល្បីឈ្មោះរបស់អាមេរិក Parents.com បានបំបែកគោលការណ៍ណែនាំស្តីពីការផ្តល់ចំណីអាហារ ។ ប៉ុន្តែត្រូវចងចាំថា ទារកទាំងអស់ត្រូវការបរិមាណខុសគ្នាអាស្រ័យលើទម្ងន់ រាងកាយ ចំណង់អាហារ និងអាយុ ។

ខាងក្រោមនេះ គឺជាការណែនាំពីរបបអាហារសម្រាប់ទារកទើបនឹងកើត រហូតដល់អាយុ ៦ខែ ៖
លោកអ្នកគួរសួរវេជ្ជបណ្ឌិតឯកទេសរោគកុមារ ប្រសិនបើអ្នកមិនច្បាស់ ។ ចំពោះទារកទើបនឹងកើត គួរតែទទួលថាមពលទាំងអស់ដោយផ្អែកលើទឹកដោះម្តាយ ឬ ម្ស៉ៅទឹកដោះគោ ។ សម្រាប់ទឹកដោះម្តាយ ទារកទើបនឹងកើតភាគច្រើនបៅគម្លាតគ្នាពី ទៅ ៣ម៉ោងម្តង យោងទៅតាមបណ្ឌិតសភាវេជ្ជសាស្រ្តរោគកុមារអាមេរិក (AAP) ។ ពួកគេអាចបៅម្តងៗពីចន្លោះ ១លេខ ទៅ ២លេខ (៣០មីលីលីត្រ ទៅ ៦០មីលីលីត្រ) ។ ទារកអាយុ ២ខែ ជាទូទៅបៅពីចន្លោះ ៤លេខ ទៅ ៥លេខ រៀងរាល់ ៣-៤ម៉ោង ខណៈក្មេងអាយុ ៦ខែបៅប្រហែល ៨លេខ រៀងរាល់ ៤-៥ម៉ោង ។ ការលាយទឹកដោះគោ ត្រូវប្រើប្រាស់ទឹកពិសាបរិសុទ្ធស្អាតគុណភាពខ្ពស់ ។

ដោយឡែកសម្រាប់ទារកដែលបៅទឹកដោះគោ អាចបៅពីចន្លោះ ២លេខ ទៅ ៣លេខ រាល់ពេលបៅម្តង ហើយបៅរាល់ ៣ទៅ ៤ម៉ោងម្តង ។ នេះបើយោងតាមការលើកឡើងរបស់ បណ្ឌិតសភាវេជ្ជសាស្រ្តរោគកុមារអាមេរិក (AAP) ។ ជាទូទៅចំនួននេះនឹងកើនឡើង ១លេខរហូតជារៀងរាល់ខែ ។ យោងតាមវេជ្ជបណ្ឌិតសាស្ត្រាចារ្យរងផ្នែកជំងឺកុមារទូទៅ និងវេជ្ជសាស្ត្រក្មេងវ័យជំទង់ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Wisconsin Lynn Stockhausen និយាយថា ជាគោលការណ៍ណែនាំត្រូវ ឱ្យកូនបៅទឹកដោះគោចំណុះ ២.៥លេខ ក្នុង ១ផោននៃទម្ងន់កូន ។

អ្នកជំនាញភាគច្រើនណែនាំឱ្យចាប់ផ្តើមឱ្យកូនទទួលទានអាហាររឹង នៅពេលគេមានអាយុ ៤-៦ ខែ ដោយអាស្រ័យលើការត្រៀមខ្លួនរួចរាល់ ឬក៏អត់ ។ តែលោកអ្នកមិនគួរឱ្យកូនទទួលទានអាហាររឹងនៅមុនពេលគេមានអាយុ ៤ខែនោះទេ ៕ ប្រភព ៖ parents
ចែករំលែកព័តមាននេះ