សហរដ្ឋអាមេរិក ៖ ពួកបាតុករច្រើននាក់ជាអ្នកគាំទ្រលោកដូណាល់ត្រាំ កាលពីថ្ងៃទី១៤វិច្ឆិកា បន្តលើកគ្នាធ្វើបាតុកម្មនៅទីក្រុងវ៉ាស៊ិនតោន ដោយពួកគេភាគច្រើនមិនបានពាក់ម៉ាសឡើយ។
ពួកបាតុករទាំងនោះនាំគ្នាតវ៉ាថា លោកត្រាំជាអ្នករងគ្រោះដោយសារការលួចសន្លឹកឆ្នោត តែពួកគេមិនមានភស្ដុតាងមកបង្ហាញឡើយ។ ពួកបាករទាំងនោះបាននាំគ្នាលើកទង់ជាតិអាមេរិក ពាក់មួកកាតឹបពណ៌ក្រហម ព្រមទាំងលើកប៉ង់កាតសរសេរ បរិហារពីការលួចបន្លំសន្លឹកឆ្នោត និងស្រែកពាក្យថាធ្វើឲ្យអាមេរិកខ្លាំងជាងគេជាថ្មី។

នោះជាបាតុកម្មដ៏ធំមួយរបស់ពួកអ្នកស្រឡាញ់លោកដូណាល់ត្រាំ ដែលស្រែកទាមទារឲ្យលោកបន្តកាន់តំណែងអាណត្តិទី២។ នោះជាបាតុកម្មធំមួយរបស់ពួកអ្នកគាំទ្រលោកត្រាំ ក្នុងរដ្ឋធានីសហព័ន្ធដែលកាលពីថ្ងៃទី៣វិច្ឆិកាបោះឆ្នោតគាំទ្រ លោកបៃដិនដល់ទៅជាង៩០%៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ