ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​បេតុង​មួយ​ខ្សែ​កសាង​​ចូល​វត្ត​«សំរោង​​រ័​ត្ន»

3 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ៖ ផ្លូវ​បេតុង​មួយ​ខ្សែរ​ប្រវែង៤០០ម៉ែត្រ ចូល​វត្តសំរោង​រ័​ត្ន ស្ថិត​នៅ​ភូមិ ចុង​អង្ករ ឃុំពេជ្រ​សារ ស្រុកកោះអណ្តែត ខេត្តតាកែវ ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ០២ ត្រូវ​បាន​ដំណើរការ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​តាម​បែប​ទំនៀម​ទ​លាប់​ពី​បូរាណ…

ខេត្ត​តាកែវ៖ ផ្លូវ​បេតុង​មួយ​ខ្សែរ​ប្រវែង៤០០ម៉ែត្រ ចូល​វត្តសំរោង​រ័​ត្ន ស្ថិត​នៅ​ភូមិ ចុង​អង្ករ ឃុំពេជ្រ​សារ ស្រុកកោះអណ្តែត ខេត្តតាកែវ ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ០២ ត្រូវ​បាន​ដំណើរការ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​តាម​បែប​ទំនៀម​ទ​លាប់​ពី​បូរាណ និង​បើក​ការដ្ឋាន​សាងសង់ ក្រោម​អធិបតីភាព លោក លី សា​វេ​ត អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សមា​គម​សិស្ស​និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​សាខា​ខេត្តតាកែវ​ កាលពី​​ថ្ងៃ​ទី១៣ ​វិច្ឆិកា​ ។

លោក លី សា​វេ​ត បានអោយ​ដឹង​ថា ស្រ​ប​​ពេល​ដែល​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​យើង​ទាំង​គ្នា​មានឱកាស​ក្នុង​ការ​ចូលរួម​ចំណែក​​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ ។

​​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្លូវ​បេតុង​មួយ​ខ្សែរ​ដែល​មាន​ប្រវែង៤០០ម៉ែត្រ​នេះ ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​ហើយ​ទាំងស្រុង​មួយ​រយ​ភាគរយ​អស់​ចំនួន ៣០.០០០ ដុល្លា​សហរដ្ឋអាមេរិក ។ ដោយ​មាន​ផ្តួចផ្តើម​សាងសង់​ដោយ សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន​ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​ជា​ព្រះប្រធាន​លេខាធិការដ្ឋាន គណ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​មេគណ ព្រះ​អនុគណ ព្រះ​ចៅអធិការ​វត្ត​គ្រប់​វត្ត និង​សិស្ស​និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ផង​ដែរ​។

គោលដៅ​ដ៏​ចម្បង​របស់​សិស្ស​និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ដែល​បង្កើត​ឡើង គឺ​ដើម្បី​ចូលរួម​លើក​ស្ទួយ​ថែរក្សា​ប្រពៃណី​វប្បធម៌ កីឡា ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ជាមួយនឹង​រាជរដ្ឋាភិបាល​ឲ្យ​មាន​ភាព​រីក​ចម្រើន​ខ្លាំងក្លា​ទៅ​អនាគត​ដែល​ស្ថិត​នៅ​ក្រោម​ម្លប់​នៃ​សន្តិភាព​មួយ​នេះ​។​​

អត្ថបទសរសេរ ដោយ