ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំភ្លៃ​ព័ត៌មាន​នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ការ​ផ្សំ​គំនិត​គ្នា​ និង​ការបំភ្លៃ​ព័ត៌មាន​នានា នាំ​ឲ្យ​មានការ​ខ្វះ​ជំនឿ​ទុកចិត្ត ចំពោះ​បណ្ដា​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ហើយ​អាច​នាំ​ទៅ​រក​អត្រា​នៃ​អ្នក​ចាក់​វា​៉​ក់​សាំងក្រោម​៥៥%​ជា​អត្រា​ចាំបាច់ សម្រាប់​ឲ្យ​ទទួលបាន​ភាព​ស៊ាំ ​រួម​មួយ​ទប់ទល់​វីរុស​នោះ​នៅ​សហរដ្ឋ​អា​មេ​រិ​ក​និង​នៅ​អង់គ្លេស…

ប្រទេស​អង់គ្លេស ៖ ការ​ផ្សំ​គំនិត​គ្នា​ និង​ការបំភ្លៃ​ព័ត៌មាន​នានា នាំ​ឲ្យ​មានការ​ខ្វះ​ជំនឿ​ទុកចិត្ត ចំពោះ​បណ្ដា​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ហើយ​អាច​នាំ​ទៅ​រក​អត្រា​នៃ​អ្នក​ចាក់​វា​៉​ក់​សាំង
ក្រោម​៥៥%​ជា​អត្រា​ចាំបាច់ សម្រាប់​ឲ្យ​ទទួលបាន​ភាព​ស៊ាំ ​រួម​មួយ​ទប់ទល់​វីរុស​នោះ​នៅ​សហ
រដ្ឋ​អា​មេ​រិ​ក​និង​នៅ​អង់គ្លេស ។ នេះ​បើ​តាម​ការ​សិក្សា​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ដោយ LONDON SCHOOL OF HYGIENE & TROPICAL MEDICINE ។

យោង​តាម​ការ​សិក្សា​នោះ​លើ​មនុស្ស​៨.០០០ នាក់ ក្នុង​ប្រទេស​ទាំង​២​បង្ហាញ​ថា ៥៤%​ក្នុង
ចំណោម​ពួក​គេ​និយាយ​ថា ពួក​គេ​ប្រាកដ​ណាស់​នឹង​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅ​អង់គ្លេស​និង​តែ​៤១,២%​នៅ​សហរដ្ឋអាមេរិក ។ លោកស្រី HEIDI LARSON សាស្ត្រាចារ្យ​នៅ LONDON SCHOOL OF HYGIENE & TROPICAL MEDICINE ជា​សហ​ប្រធាន​នៃ​ការ​សិក្សា​នោះ​ថ្លែង​ថា បណ្ដា​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ទាល់តែ​មនុស្ស​ម្នា​ព្រម​ទទួល​ការ​ចាក់ ។ បណ្ដាញ​សង្គម​និង​ការ​បំភ្លៃ​ព័ត៌មាន​បាន​នាំ​ឲ្យ​មានការ​រារែក​និង​ភាព​មិន​ប្រាកដប្រជា ទាក់ទិន​ដល់​វ៉ាក់សាំង​ដែល​មាន​សក្ដានុពល​ទាំងឡាយ ។

បែប​នោះ​ជា​ការ​គំរាមកំហែង​ចំពោះ​កម្រិត មនុស្ស​ដែល​ព្រម​ទទួល​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ។

ការ​សិក្សា​នោះ​ធ្វើ​ឡើង​ខណៈ​ដែល​វ៉ាក់សាំង​មួយ របស់​ក្រុមហ៊ុន PLEZER កំពុង​សាកល្បង​ដំណាក់កាល​ទី​៣ ជា​ដំណាក់កាល​ចុង​ក្រោយ អះអាង​ថា​មាន​ប្រសិទ្ធភាព​៩០% និង​វ៉ាក់សាំង​មួយទៀត​របស់​រុ​ស្ស៊ី​អះអាង​ថា មាន​ប្រសិទ្ធភាពដល់​៩២% ។ នោះ​ជា​ការ​ជឿនលឿន​មួយ​ដ៏​ចម្បងក្នុង​ការ​តស៊ូ​ប្រឆាំង​វីរុស COVID-19 ដែល​សម្លា.ប់​មនុស្ស​ជាង​១​លាន​នាក់​ហើយ​លើ​ពិភពលោក ។

មក​ដល់​ថ្ងៃ​ទី​១២ វិច្ឆិកា ចំនួន​អ្នក​ឆ្លង​វីរុសនោះ​លើ​ពិភពលោក​បាន​កើន​ដល់​ជាង​៥២,៧លាន​នាក់ និង​អ្នក​ស្លា.ប់​ជាង​១,២៩​លាន​នាក់ ។ អា​មេ​រិ​ក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់ខ្លាំង​ជាងគេ ជាមួយ​អ្នក​ឆ្លង​កើន​ដល់​ជាង​១០,៦លាន​នាក់ និង​អ្នក​ស្លា.ប់​ជាង​២៤៣.០០០​នាក់ ។ ឥណ្ឌា​​ចំនួន​អ្នក​ឆ្លង​កើន​ដល់​ជាង​៨,៧៣​លាន​នាក់ ស្លា.ប់​ជាង​១២៩.០០០​នាក់ ។ ប្រេ​ស៊ី​ល​មាន​អ្នក
ឆ្លង​ជាង​៥,៧៨​លាន​នាក់ ស្លា.ប់​ជាង​១៦៤.០០០នាក់ ។ បារាំង​អ្នក​ឆ្លង​ឡើង​ដល់​ជាង​១,៩​លាន​នាក់ ស្លា.ប់​ជាង​៤២.៩៦០​នាក់ ។ រុ​ស្ស៊ីឆ្លង​ជាង​១,៨៦លាន​នាក់​ស្លា.ប់​៣២.០៣២​នាក់ ៕ ដក​ស្រង់​​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ