ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចារ្យ​៥​ពួក​មាន​តួនាទី​ផ្សេង​ៗ​គ្នា

4 ឆ្នាំ មុន

ពាក្យ​ថា អាចរិយៈ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា អាចារ្យ ដើម្បី​ឱ្យ​ស្រួល​មាត់ ងាយ​មើល ងាយ​អាន​ប្រែ​ថា អ្នក​ប្រដៅ​ឬ​ហាត់​មារយាទ​, អ្នក​ប្រព្រឹត្ត​ល្អ​, អ្នក​កាន់​ត្រឹមត្រូវ​,…

ពាក្យ​ថា អាចរិយៈ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា អាចារ្យ ដើម្បី​ឱ្យ​ស្រួល​មាត់ ងាយ​មើល ងាយ​អាន​ប្រែ​ថា អ្នក​ប្រដៅ​ឬ​ហាត់​មារយាទ​, អ្នក​ប្រព្រឹត្ត​ល្អ​, អ្នក​កាន់​ត្រឹមត្រូវ​, អ្នក​ត្រឹមត្រូវ​, អ្នក​ដែល​សិស្ស​ត្រូវ​គោរព​, អ្នក​ធ្វើ​ប្រយោជន៍​ដល់​សិស្ស​, អ្នក​បង្រៀន​ចំណេះ​គេ​, គ្រូ​, គ្រូបង្រៀន​, សិស្ស​មាន​វិជ្ជា​ដោយសារ​អាចារ្យ​ខំប្រឹង​បង្រៀន ។

យោង​តាម​គម្ពីរ​ពុទ្ធសាសនា ពាក្យ​ថា អាចារ្យ ក្នុង​ទី​នេះ​សំដៅ​ដល់​ភិក្ខុ​ដែល​សិស្ស​ត្រូវ​គោរព​ដោយ​អើពើ ហៅ​ថា អាចារ្យ​មាន​៥​ពួក​គឺ​៖

១- បព្វជ្ជាចារ្យ អាចារ្យ​បំបួស គឺ​ភិក្ខុ​អ្នក​បំបួស​កុលបុត្រ​ឱ្យ​ជា​សាមណេរ ។

២- ឧបសម្បទាចារ្យ ភិក្ខុ​អ្នក​សូត្រ​ញត្តិ​ឱ្យ​សាមណេរ​បាន​ឧបសម្បទា​ជា​ភិក្ខុភាព (​លោកគ្រូ​សូត្រ​)​។

៣- ឧទ្ទេសាចារ្យ អាចារ្យ​បង្រៀន​បាលី ឬ​ធម្មាចារ្យ អាចារ្យ​បង្រៀន​ធម៌អាថ៌ ឬ​បង្រៀន​ចំណេះវិជ្ជា​ផ្សេង​ៗ ។

៤- និស្សយាចារ្យ អាចារ្យ​អ្នក​ឱ្យ​និស្ស័យ គឺ​ភិក្ខុ​អ្នក​ទទួលភារៈ​ឱ្យ​សិស្ស​នៅ​អាស្រ័យ​នឹង​ខ្លួន​ផង (​គ្រូ​ទទួល​បន្ទុក​)​។

៥- ឱវាទា​ចា​រ្យ អាចារ្យ​អ្នក​ឱ្យ​ឱវាទ ។

អាចារ្យ​៥​ពួក​នេះ​មាន​មក​ក្នុង​វចនានុក្រម​ខ្មែរ​ជា​ស្នា​ព្រះ​ហស្ត​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ និង​សៀវភៅ​វិន័យ​សាមណេរ​ដើម្បី​បានជា​ប្រយោជន៍​ដល់​សាធារ​ណជន​ទូទៅ ឯ​អាចារ្យខ្មោច អាចារ្យការ​ជា​អាចារ្យ​ជំនាន់​ថ្មី​មិន​មាន​និយាយ​ក្នុង​សម័យ​ពុទ្ធកាល​ទេ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ