ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់ថា នៅ​ប្រទេស​អូស្ត្រាលី មាន​អ្នក​​ជឿ​ព្រះពុទ្ធ​សាសនា​ទេ?

3 ឆ្នាំ មុន
  • ភ្នំពេញ

តើ​អ្នកដឹង​ទេ​នៅ​ប្រទេស​អូស្ត្រាលី​មាន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ទេ ហើយ​តើ​ក្នុង​កម្រិត​ប៉ុនណា ?ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​អូស្ត្រាលី មាន​អ្នក​គោរព ឬ​ជឿ​តិច​នៅឡើយ បើ​ធៀប​នឹង​សាសនា​គ្រឹ​ស្ត ។ យោង​តាម​ជំរឿន​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦ ពុទ្ធបរិស័ទ​នៅ​អូស្ត្រាលី​តែ​២,៤​ភាគរយ​នៃ​ពលរដ្ឋ​សរុប​ទូ​ទាំង​ប្រទេស​ប៉ុណ្ណោះ​។ បើ​តាម​ឯកសារ​ស្រាវជ្រាវ​ដោយ​អ្នកនិពន្ធ​សូ​យ…

តើ​អ្នកដឹង​ទេ​នៅ​ប្រទេស​អូស្ត្រាលី​មាន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ទេ ហើយ​តើ​ក្នុង​កម្រិត​ប៉ុនណា ?
ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​អូស្ត្រាលី មាន​អ្នក​គោរព ឬ​ជឿ​តិច​នៅឡើយ បើ​ធៀប​នឹង​សាសនា​គ្រឹ​ស្ត ។ យោង​តាម​ជំរឿន​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦ ពុទ្ធបរិស័ទ​នៅ​អូស្ត្រាលី​តែ​២,៤​ភាគរយ​នៃ​ពលរដ្ឋ​សរុប​ទូ​ទាំង​ប្រទេស​ប៉ុណ្ណោះ​។

បើ​តាម​ឯកសារ​ស្រាវជ្រាវ​ដោយ​អ្នកនិពន្ធ​សូ​យ ឡូត បង្ហាញ​ថា ដែនដី​ដែល​មាន​ពុទ្ធបរិស័ទ​នៅ​ច្រើន​ជាងគេ​នៅ​ប្រទេស​អូស្ត្រាលី គឺ​កោះ​គ្រី​ស្មះ​(Christmas Island) មាន​រហូត​ដល់​ជាង​១៨​ភាគរយ​នៃ​ពលរដ្ឋ​នៅ​លើ​កោះ ។

ចលនា​ពុទ្ធសាសនា​៣​ដែល​កំពុង​មាន​សកម្មភាព​ខ្លាំង​នៅ​អូស្ត្រាលី ទី​មួយ​គឺ​ចលនា​ពុទ្ធ សាសនា​ថេរវាទ ដែល​នាំមុខ​ដោយ (​កម្ពុជា ថៃ​ស្រី​លង្កា និង​ភូមា​) ។ ចលនា​ទី​២​គឺ មហាយាន ដែល​នាំមុខ​ដោយ វៀតណាម ចិន កូ​រេ​៉ ជប៉ុន ។ចលនា​ទី​៣​គឺ Vayarana ដឹកនាំ​ដោយ​ទី​បេ ណេ​ប៉ា​ល់​និង ប៊ូ​តាន ។

ជំរឿន​ឆ្នាំ​២០១១ ពុទ្ធបរិស័ទ​មាន​ចំនួន​៥២៨.៩៧៧​នាក់ តែ​ជំរឿន​ឆ្នាំ​២០១៦​ពុទ្ធបរិស័ទ​កើន​ដល់​៥៦៣.៦៧៧​នាក់ កន្លែង​ដែល​មាន​កំណើន​ខ្ពស់​ជាងគេ គឺ​ទីក្រុង​Sydny ហើយ​ដែល​កើន​យឺត​គឺ​ទីក្រុង​កង់​បេ​រា ។

ក្រៅពី​ប្រទេស​អូស្ត្រាលី នៅ​មាន​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត នៅ​ទ្វីបអឺរ៉ុប និង​ដែនដី​អាហ្វ្រិក ក៏​មាន​អ្នក​ជឿ​លើ​ព្រះពុទ្ធ​សាសនា​ដែរ គ្រាន់តែ​មាន​ចំនួន​តិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ