រាជធានីភ្នំពេញ៖ តារាសម្តែង និងជាពិធីករប្រុសដ៏មានប្រជាប្រិយភាពមួយរូប លោក សុខ សាន់នី បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភជំនួស បន្ទាប់ពីតារាប្រុសរូបនេះ បង្ហោះសារប្រាប់ថា ឪពុករបស់លោក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗទាំងយប់កាលពីប៉ុន្មានខែមុននេះ។

ដោយឡែក គ្រាន់តែឪពុកលោករបស់បានធូរស្បើយជាងមុន និងចេញពីមន្ទីរពេទ្យរួចមក ស្រាប់តែលោក សុខ សាន់នី បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយឪពុក អមជាមួយនឹងសកម្មភាពកំពុងកក់សក់ជូនឪពុក របស់លោក ដែលជាព្រះរស់ផងដែរនោះ។


យ៉ាងណាមិញ បន្ទាប់ពីឃើញទង្វើនេះរួចមក បានធ្វើអោយអ្នកគាំទ្រជាច្រើនបានសរសើរទៅដល់តារាប្រុសរូបនេះគ្រប់គ្នា ខណៈបានកក់សក់ជូនឪពុកយ៉ាងដូច្នេះ ដោយនៅក្នុងនោះលោក សាន់នី ក៏បានបញ្ជាក់ប្រាប់ថា ឪពុកខ្លួននឹងអាចដើរវិញបានដូចដើមក្នុងពេលឆាប់ៗនេះផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជួបគ្រោះថ្នាក់ឪពុករបស់លោកត្រូវបានចូលមន្ទីរពេទ្យភ្លាមៗកន្លងមក មហាជនសង្កេតឃើញថា តារាប្រុសរូបនេះ កាន់តែមានពេលវេលាគ្រប់គ្រាន់នៅជាមួយនឹងក្រុមគ្រួសារ និងតែងតែឆ្លៀតទាន់មានពេលទំនេរ ក្រៅពីការងារ ធ្វើរឿងបែបនេះ សម្រាប់អ្នកមានគុណ ៕


ចែករំលែកព័តមាននេះ