ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលមានទម្ងន់យ៉ាងណាធៀបនឹងប្រាក់ប្រទេសទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែវិច្ឆិកា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៦៥ រៀល និង ១អឺរ៉ូ ទិញចូល ៤៨០២ រៀល លក់ចេញ ៤៨៥០ រៀល ខណៈដែល ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៥៨ រៀល លក់ចេញ ២៩៨៧ រៀល ។

ទន្ទឹមនេះដែរហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១យន់ចិន ទិញចូល ៦១៣ រៀល លក់ចេញ ៦១៩ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៨៦៥ រៀល លក់ ចេញ ៣៩០៣ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៦៣ រៀល លក់ចេញ ៣៦៧ រៀល ។

Close – up Japanese yen banknotes and Japanese yen coin

ជាមួយគ្នានេះហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺថ្ងៃនេះ ១ដុល្លារ សាំងហ្គាពួរ ទិញចូល ៣០១៧ រៀល លក់ចេញ ៣០៤៧ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៣ រៀល លក់ចេញ ១៣៤ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ