ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ប្រជា​​កសិករ​រង​គ្រោះ​​17.306​គ្រួសារ​ទទួល​​​​ស្រូវពូជ​ ដើម្បី​ស្ដារ​ការ​ដាំ​ដុះ​ឡើង​​វិញ​

2 ខែ មុន
  • Pursat

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ…

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់
ខ្ពស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន នាំ​យក​សម្ភារ ស្បៀង និង​ស្រូវពូជ ដែល​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ចែក​ជូន​បងប្អូន​ប្រជា​កសិករ​ដែល​ស្រែ​ស្រូវ​របស់​ពួក​គាត់ ខូចខាត​ដោយសារ​ទឹក​ជំនន់​កន្លង​ទៅ​ថ្មី​ៗ​នេះ ដើម្បី​បាន​ដោះស្រាយ​ជីវ
ភាព​មួយ​រយៈពេល​ខ្លី និង​ធ្វើស្រែ​ប្រដេញទឹក​ស្ដារ​ឡើង​វិញ ។

ការ​ផ្ដល់​សម្ភារ ស្បៀង និង​ស្រូវពូជ ជូន​ដល់​ប្រជា​កសិករ​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​កន្លែង​២​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​គឺ ៖

១-​នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្ត មាន​ប្រ​ជា​កសិករ​ចំនួន​១៣.០៤៧​គ្រួសារ មក​ពី​ក្រុង​ពោ
ធិ៍​សាត់​និង​ស្រុក​កណ្ដៀង ។

២-​នៅ​វិទ្យាល័យ​អូរ​តា​ប៉ោង ស្រុក​បាកាន មានប្រជា​កសិករ​ចំនួន​៤.២៥៩​គ្រួសារ ។

ប្រជា​កសិករ​ដែល​ទទួល​បាន​សម្ភារ ស្បៀង និង​ស្រូវពូជ​នា​ពេល​នេះ សុទ្ធតែ​ខូចខាត​ស្រូវ​ដោយ
គ្រោះ​ទឹកជំនន់​ទាំងស្រុង ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​លិច​ទឹក​ដែរ​តែ​មិន​ធ្វើស្រែ គឺ​មិន​ទទួល​បាន​ទេ ដោយសារ​ធ្លាប់​បាន​ទទួល​សម្ភារ​និង​ស្បៀង​ពី​រាជរដ្ឋាភិបាល កាកបាទក្រហម និង​សប្បុរស​ជន​នានា​ជា​ហូរហែ​មក​ហើយ ។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​នូវ​ការ​នឹករឭក​ពី​សំណាក់​សម្ដេច​តេ​ជោ​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្ដេច​ទាំង​ទ្វេ​មានការ​ព្រួយបារម្ភ​អំពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់
ពេល​វេលា ។ ក្នុង​ពេល​ជួប​គ្រោះ​ទឹកជំនន់​នេះ​សម្ដេច​បាន​ចេញ​បទបញ្ជា​ដល់​កងកម្លាំង​ប្រ​ដាប់​អាវុធ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ចុះ​ជួយ​អន្ដរាគមន៍​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ការ​ទប់ទឹក​និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។

លុះ​នៅ​ពេល​ទឹក​ស្រក​ទៅ​វិញ ក៏​មមាញឹក​ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារ​និង​ស្បៀង ទៅ​ចែក​ជូន​សង្គ្រោះ​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ ដែល​សម្ភារ ស្បៀង និង​ថវិកា​ទាំងនោះ បាន​មក​ពី​អង្គការ សមាគម និង​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស តាម​រយៈ​ការ​អំពាវនាវ​របស់​សម្ដេច​ផ្ទាល់។

សម្ដេច​បាន​អរគុណ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​បាន​រួម​គ្នា​ថែរក្សា​សន្តិភាព​ឲ្យ​នៅ​គង់​វង្ស ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​រាជរដ្ឋាភិបាល​បានកសាង​និង​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ដោយ​មានការជឿជាក់ ទើប​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ពិសេស​គឺ​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​នេះ​តែ​ម្ដងបាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រសម្ដេច​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​គ្រប់​អាណត្តិ​កន្លង​មកនេះ ។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត សូម​ឲ្យ​បងប្អូន​ប្រជា​កសិករ​យក​ស្រូវពូជ​ដែល​បាន​ចែក​ជូន​នា​ពេល​នេះ ទៅ​ដាំ​ដុះ​ឲ្យ​បាន​ទាន់​ពេលវេលា ហើយ​សម្ដេច​បាន​ផ្ដល់​ម៉ាស៊ីន​ព្រោះ​ស្រូវ​ក្នុង​មួយ​ខេត្ត​ចំនួន​៥០​គ្រឿង សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​សហគមន៍​ផង​ដែរ ។

អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ផ្ដល់​ជូន​បងប្អូន​ប្រជា​កសិករ​ខូចខាត​ស្រូវ​ដោយ​គ្រោះ​ទឹកជំនន់​ទាំង​១៧.៣០៦​គ្រួសារ នៅ​ក្រុង​ពោធិ៍សាត់ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន​នេះ ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន ស្រូវពូជ​១០០​គីឡូក្រាម អង្ករ​២៥​គីឡូក្រាម មី​១​កេសទឹកបរិសុទ្ធ​១​កេស ទឹកក្រូច​១​កេស ទឹកត្រី​៦ដប ទឹក​ស៊ី​អ៊ី​វ​៦​ដប ត្រីខ​១០​កំប៉ុង មុង ភួយកន្ទេល ក្រមា សារុង សាប៊ូ​ក្រអូប​៤​ដុំ និង​ប្រាក់​៥០.០០០​រៀល ។

បត្ថម្ភ​យុវជន​២០០នាក់ ម្នាក់​ៗ១០​ម៉ឺន​រៀល សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​៥​លាន​រៀល យុវ​ជន​ភាតរភាព​៥​លានរៀល ក្រុម​គ្រូពេទ្យ​ប្រចាំការ​២​លាន​រៀល​។ សាលាក្រុង​ពោធិ៍សាត់​២​លាន​រៀល កងពលតូច​អន្តរាគមន៍​លេខ​១៤ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត កងពលតូច​លេខ​១ បញ្ជា​ការដ្ឋាន​ទ័ពពិសេស ស្នងការដ្ឋាន​នគរបាល​ខេត្ត កង​រាជអាវុធហត្ថ និង​រដ្ឋបាល​សាលាខេត្ត ក្នុង​មួយ​អង្គភាព​៥​លាន​រៀល ៕