ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​ជិះសេះ​លែងដៃ

10 ឆ្នាំ មុន

ខាង​ប៉ូលិស​… ​មេ​ធំ​បាន​ប្រកាស​ជា​ផ្លូវការ​ដក​មេ​ប៉ូលិស​តាម​មូលដ្ឋាន​ណា​ ដែល​ធ្វេសប្រហែស​នាំ​ឱ្យ​មាន​ចោរលួច ចោរប្លន់ ឬ​កាប់​ចាក់​គ្នា​…​ ។ បើ​មាន​សកម្មភាព​បែប​នេះ​ត្រូវ​តែ​ចាប់​ឱ្យ​បាន មិន​ត្រូវ​ឱ្យ​កើត​មាន​ដោយ​សុវត្ថិភាព​ទេ​… ​កុំឱ្យ​គេ​ថា​ ប៉ូលិស​មិនកើត​…

ខាង​ប៉ូលិស​… ​មេ​ធំ​បាន​ប្រកាស​ជា​ផ្លូវការ​ដក​មេ​ប៉ូលិស​តាម​មូលដ្ឋាន​ណា​ ដែល​ធ្វេសប្រហែស​នាំ​ឱ្យ​មាន​ចោរលួច ចោរប្លន់ ឬ​កាប់​ចាក់​គ្នា​…​ ។ បើ​មាន​សកម្មភាព​បែប​នេះ​ត្រូវ​តែ​ចាប់​ឱ្យ​បាន មិន​ត្រូវ​ឱ្យ​កើត​មាន​ដោយ​សុវត្ថិភាព​ទេ​… ​កុំឱ្យ​គេ​ថា​ ប៉ូលិស​មិនកើត​… ​ប៉ូលិស​មិន​មាន​សមត្ថភាព ។ ដល់​ប្រកាស​ខ្លាំង​ៗ ​អ៊ីចឹង​ទៅ​… ​ម្នាក់​ៗ​ប្រឹង​ណាស់​… ​ប្រឹង​ខ្លាំង​មែនទែន​… ​ដល់​ពេល​កើត​មាន​ចោរប្លន់ ស្រាប់តែ​ស្ងាត់ឈឹង​… ​អត់​ហ៊ាន​រាយការណ៍​… ​អ្នកកាសែត​សួរ​អត់​ហ៊ាន​ប្រាប់​ទេ​… ​សង្ស័យ​ខ្លាច​បាត់​កៅអី ព្រោះ​មេ​ធំ​ទើប​ប្រជុំ​រួច​…

ខាង​មេព្រៃ​… ​មេ​ធំ ដូច​ជា​មិន​ដែល​ឮ​ប្រកាស​ជា​ផ្លូវការ​គំរាម​ដក​មេព្រៃ​តាម​មូលដ្ឋាន​ក្រោម​ឱវាទ​នៅឡើយ​ទេ​…​ ឬ​ប្រកាស​ស្ងាត់​ៗ​បិទទ្វារ មិន​ឱ្យ​អ្នកកាសែត​ដឹង ​ក៏​មិនដឹង​ដែរ ព្រោះ​អត់​មាន​អ្នក​ប្រាប់​សោះ​…

ខេត្ត​ខ្លះ​ដែល​មាន​ឈើ អស់​ឈើ​ហើយ​…​ អស់ទាំង​ឈើ​នៅ​ក្នុង​ព្រៃ​ការពារ​ថែម​ទៀត ។ ឈ្មួញ​ឈើ​ធំ​ៗ​​ ដែលរ​កស៊ី​ទិញ​ឈើ​ដឹកឈើ​…​ សុទ្ធតែ​ជា​ឈើ​ចោរ​ដែល​កាប់​ពី​ក្នុង​ព្រៃ ។ មេព្រៃ​ខេត្ត​ស្គាល់​ច្បាស់​ណាស់ ឈ្មួញ​ដែល​ទទួលផល​ពី​ចោរកម្ម ។ មិន​ត្រឹមតែ​មិន​ចាប់​ទេ​… ​ក្លាយទៅជា​គ្នា​ឯង​ទៀត​ផង ។

មេព្រៃ​អត់​មាន​មេ​ធំ​គំរាម​ដក​ដូច​ខាង​មេ​ធំ​ប៉ូលិស​… ​ម្ល៉ោះហើយ​ហាក់ដូច​ជួយ​រុញ​កូនចៅ​ឱ្យ​ជិះសេះ​លែងដៃ​ទៅ​ហោង​…
                      អា​ឡេវ