ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំណាងរាស្ត្រ​មណ្ឌល​ក្រចេះ​ទទួល​សំណើ​អាជីវករ​ផ្សារ​ឆ្លូង​ស្នើសុំ​ដំបូល​ និង​ចាក់សាប

10 ឆ្នាំ មុន

ខេត្តក្រចេះ​៖ លោក​ជំទាវ ស៊ុន សា​ភឿន សមាជិក​សភា​គណៈកម្មាធិការ​ទី​៥​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ក្រចេះ បាន​សម្រេច​ទទួល​ការ​ស្នើ​សុំ​របស់​ប្រជា​អាជីវករផ្សា​ឆ្លូងទាំង​ចំនួន​ជាង​៤០​គ្រួសារ

ខេត្តក្រចេះ​៖ លោក​ជំទាវ ស៊ុន សា​ភឿន សមាជិក​សភា​គណៈកម្មាធិការ​ទី​៥​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ក្រចេះ បាន​សម្រេច​ទទួល​ការ​ស្នើ​សុំ​របស់​ប្រជា​អាជីវករផ្សា​ឆ្លូងទាំង​ចំនួន​ជាង​៤០​គ្រួសារដែល​បាន​ស្នើ​រាជរដ្ឋាភិបាល​តាម​រយៈលោក​ជំទាវ​ឲ្យជួយ​សាងសង់​ដំបូល និង​ចាក់សាប​ក្នុង​ផ្សារ​ ចំណែកឯ​ការ​សាងសង់ ពួក​គាត់​ជា​អ្នក​ទទួល​ធ្វើដោយ​ខ្លួនឯង ។

ការ​ព្រម​ទទួល​សំណើរបស់​ប្រជា​អាជីវករ​ខាងលើបាន​ធ្វើ​ឡើង​នៅ​ពេលលោក​ជំទាវ ស៊ុន សា​ភឿន សមាជិក​សភា​គណៈកម្មាធិការ​ទី​៥​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌលក្រចេះស្ថិត​ក្នុង​ពិធី​ជួប​សំណេះសំណាល​មួយ​ពី​សំណាក់​លោក​ជំទាវ​តំណាងរាស្ត្រ​ជាមួយ​និងអាជីវករ​ដែល​រង​នូវ​ការ​ឆេះ​តូប​ផ្សារ​ប្រមាណ​ជាង​៤០​រូប នៅ​រសៀល​ថ្ងៃ​ទី​២២ ​ឧសភា ក្នុង​សាល​អគារ​គណបក្ស​ប្រជាជន​ស្រុក​ឆ្លូង​។

ផ្សារ​ឆ្លូង​ត្រូវ​បាន​គេ​រាយ​ការ​ណ៍ថា បាន​ជួប​មហន្តរាយ​គ្រោះ​អគ្គិ​ភ័យ​ឆាបឆេះ​កាលពី​យប់​ថ្ងៃ​ទី​១៧ ឧសភា ក្នុង​នោះ​បាន​បង្ក​ឲ្យ​ផ្ទះផ្សា​រចំនួន​៣​ល្វែងបាន​រង​ការ​ខូច​ខាត និង​តូបលក់ដូរ​ចំនួន​ជាង​៤០​តូប​ផ្សេង​ទៀតក៏​ត្រូវ​រង​ការ​ខូចខាត​ទាំងស្រុង ។ អាជ្ញាធរ​បាន​ប៉ាន់ប្រមាណ​ថា ការ​ខាតបង់​ក្នុង​គ្រោះ​អគ្គិភ័យ​មួយ​នេះ​គិត​ជា​ទឹក​ប្រាក់​មាន​​ចំនួន​ជាង​២​សែន​ដុល្លារ​៕