ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្លា.ប់​ដោយគ្រោះថ្នាក់​ចរាចរណ៍​នៅស្វាយរៀង​កើនដល់២០នាក់

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖​ ចំនួនអ្នកស្លា.ប់​ដោយគ្រោះថ្នាក់​ចរាចរណ៍រថយន្តក្រុងវៀតណាម​បុករថយន្តដឹក​កម្មករនៅស្រុកស្វាយទាប​បានកើនដល់​២០នាក់ហើយ គិតត្រឹមរសៀលថ្ងៃទី២២ ​ឧសភា ​២០១៥ ។

ខេត្តស្វាយរៀង ៖​ ចំនួនអ្នកស្លាប់​ដោយគ្រោះថ្នាក់​ចរាចរណ៍រថយន្តក្រុងវៀតណាម​បុករថយន្តដឹក​កម្មករនៅស្រុកស្វាយទាប​បានកើនដល់​២០នាក់ហើយ គិតត្រឹមរសៀលថ្ងៃទី២២ ​ឧសភា ​២០១៥ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ម្នាក់​ទៀត​ឈ្មោះ​ម៉​ន​ ស៊ុន​ ភេទ​ស្រី ​អាយុ​៣០​ឆ្នាំ ​នៅ​ភូមិ​ព្រៃខ្លា​ ឃុំ​ពោធិ​រាជ​ ស្រុក​ស្វាយ​ជ្រំ​ ​​ត្រូវបាន​បូជា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ​នេះ​ ដូច្នេះ​អ្នក​ស្លាប់​កើនឡើង​ដល់​២០​នាក់​ហើយ​។ នៅ​ថ្ងៃ​ទី​២២​ឧសភា​ ២០១៥​ លោក​ជំទាវ​នាង​ សេ​ថា​ ជៀង​អំ​ ប្រ​ធា​នកាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​បាន​នាំ​អំណោយ​​​កាកបាទក្រហម ​និង​អំណោយ​សប្បុរសជន​ទៅ​ជូន​គ្រួសារ​សពក​ម្មការ​នី​ម៉​ន​ ស៊ុន ​និង​​​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​ផង​ដែរ។​

រីឯ​​​​ នគ​របាល​បាន​ប្រឹងប្រែង​អង្កេត​ស្រាវជ្រាវ​រក​ជន​២​នាក់​ដែល​លួច​បក​ស្លា​ក​ យីហោ​ក្រុមហ៊ុន​ចេញពី​ជញ្ជាំង​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ កម្មករ​-កម្ម​ការ​នី​ស្លាប់ ​និង​របួស​ជា​ច្រើន​នាក់​នោះ​បញ្ជូន​មក​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ នីតិវិធី​ហើយ​។

ជន​ស​ង្ស​យ័​​ឈ្មោះ​សុខ ​រ៉ុ​ម ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តា​បិ​ប​ សង្កាត់​បា​វិត​ ក្រុង​បា​វិត និង​ម្នាក់​ទៀត​​ឈ្មោះ​វ៉ា​ យូ​ឌី ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​សំបួរ​ សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ​។ជន​ទាំង​ពី​រនាក់​ត្រូវ​បានលោក​ចៅក្រម​ស៊ើបសួរ​ចោទ​ពី​បទ​ បំផ្លិចបំផ្លាញ​ និង​ចេញ​ដីកា​​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ កាល​ពីវេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២១​ ឧសភា​ ២០១៥​។

ក្រុម ​គ្រួសារ​ជន​រង​គ្រោះ​ និង​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​នៅ​តែ​ទទូច​សុំ​ឲ្យ​ ក្រសួងមហាផ្ទៃ​ និង​ក្រសួង​យុ​ត្តិ​ធម៌​អន្តរាគមន៍​កោះហៅ​ប្រធាន​ក្រុមហ៊ុន​ស៊ុន​ហួ ១៥SHtransport ​ឲ្យ​មក​ទទួលខុសត្រូវ​លើ​សំណង​រដ្ឋ​ប្ប​វេ​នី​ជា​ប្រាក់​ដល់​ក្រុម​គ្រួសារ​ ជន​រង​គ្រោះជា​ដាច់ខាត​ និង​សូម​លោក​អគ្គ​នាយ​ដ្ឋា​ន​គយ ​និង​រដ្ឋាករ​មេត្តា​ចាត់វិធានការ​ពិន័យ​លើ​ក្រុមហ៊ុន​ស៊ុន​ហួ​ ១៥SHtransport ដែល​លួច​ដឹក​ទំនិញគេចពន្ធ​បង្កប់​តាម​រថយន្ត​ទេសចរណ៍ដឹក​អ្នកដំណើរ​ធ្វើ​​​ ឲ្យ​បាត់បង់​ពន្ធ​ថ​វិកា​ចំណូល​របស់​រដ្ឋ​ដែល​មិន​គួរ​លើកលែង​ឡើយ​។​

​ ​នៅ​ថ្ងៃ​ច​ន្ទ័​ទី​២៥​ ឧសភា​ ២០១៥​ ខាងមុខ​នេះ មានកម្ម​វិធិ​បុណ្យ​គម្រប់​៧​ថ្ងៃ​ឲ្យ​សព​កម្មករ​-កម្ម​ការ​នី​ដែល​ស្លាប់​ ក្នុង​ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរ​ណ័​ គឺ​និមន្ត​ព្រះសង្ឃ​ចំនួន​១០៨​អង្គ​រាប់​បាត្រ​នៅ​កន្លែង​កើតហេតុ​វេលា​ម៉ោង ​៩​​ព្រឹក​ ។

នេះ​ជា​ការ​អញ្ជើញ​បងប្អូន​រួម​ជាតិ​ មន្ត្រីរាជការ​ ប្រជា​ពុទ្ធ​បរិ​ស​ទ័ ​មេត្តា​ជ្រាប​ជា​ដំណឹង​សូម​អញ្ជើញ​ចូលរួម​ចាប់​មគ្គ​ផល​​តា​មក​ម្លាំ​សទ្ធា ​៕