ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក បៃ​ដិ​ន ប្រកាស​ពេញមាត់​ពី​ជ័យ​ជំនះ ខណៈ​ទទួល​បាន​សំឡេង​ដល់​២៦៤​ហើយ

3 ឆ្នាំ មុន

អ្នក​ប្រជែង​ខាង​ប្រជាធិបតេយ្យ លោក ចូ​បៃ​ដិ​ន និយាយ​ថា វា​ច្បាស់​ណាស់​ថា លោក​កំពុង​ឈ្នះ​រដ្ឋ​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ។ លោក​និយាយ​បែប​នេះ នៅ​ពេល​ដែល​សារព័ត៌មាន​បរទេស​បាន​ព្យាករណ៍​ថា…

អ្នក​ប្រជែង​ខាង​ប្រជាធិបតេយ្យ លោក ចូ​បៃ​ដិ​ន និយាយ​ថា វា​ច្បាស់​ណាស់​ថា លោក​កំពុង​ឈ្នះ​រដ្ឋ​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ។

លោក​និយាយ​បែប​នេះ នៅ​ពេល​ដែល​សារព័ត៌មាន​បរទេស​បាន​ព្យាករណ៍​ថា លោក​កាន់តែ​ខិត​ជិត​ដល់​ការ​ទទួល​បាន​២៧០​សំឡេង​ដែល​ត្រូវការ​ចាំបាច់ ដើម្បី​ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​ក ។

សារព័ត៌មាន Fox News បាន​ព្យាករណ៍​ថា មក​ដល់​ពេល​នេះ លោក​ទទួល​បាន ២៦៤ សំឡេង​អង្គ​បោះ​ឆ្នោត​ដោយនៅ​ខ្វះ​តែ ៦​សំឡេង​ទៀត​ប៉ុណ្ណោះ ។

ចំណែក​លោក​ត្រាំ​ទើប​ទទួល​បាន ២១៤ សំឡេង​ប៉ុណ្ណោះ ។ លោក​ថ្លែង​នៅ​ក្នុង​សុន្ទរកថា ខ្លី​មួយ​មុន​ពេល​ការ​ប៉ាន់ស្មាន​បាន​បង្ហាញ​ថា លោក​នឹង​ឈ្នះ​រដ្ឋ​មី​ឈី​ហ្គែ​ន​ថា «​នៅ​ពេល​ការ​រាប់​ត្រូវ​បាន​បញ្ចប់​យើង​ជឿជាក់​ថា យើង​នឹង​ក្លាយជា​អ្នក​ឈ្នះ​» ។

លទ្ធផល​ចុង​ក្រោយ​នឹង​ត្រូវ​អាស្រ័យ​លើ​រដ្ឋ​ប្រទាញប្រទង់​ដែល​មិន​ទាន់​បាន​ប្រកាស​ដូច​ជា រដ្ឋ​អា​រី​ហ្សូ​ណា រដ្ឋ ច​ច ចៀរ រដ្ឋ វិ​ន​ស្កូ​ស៊ី​ន និង​ផេ​ន​ស៊ី​ល​វេ​នៀ ។

រហូត​មក​ដល់​ពេល​នេះ លោក ត្រាំ ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ឈ្នះ​រដ្ឋ​ចំនួន​២៣ រួម​មាន​រដ្ឋ​តិច​សាស់ រដ្ឋ អូ​ហៃ​អូ និង រដ្ឋ​ផ្ល​រី​ដា ។

លោក ប្រធានាធិបតី ត្រាំ ចោទប្រកាន់​ការ​ក្លែងបន្លំ​ដោយ​មិន​ផ្តល់​ភស្តុ​តាង ហើយ​និយាយ​ថា គាត់​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល ។

ក្រុម​យុទ្ធនាការ​របស់​លោក​បាន​ចាប់ផ្តើម​ផ្លូវច្បាប់ ដើម្បី​បញ្ឈប់​ការ​រាប់​នៅ​ក្នុង​រដ្ឋ ផេ​ន​សិ​ល​វេ​នៀ រដ្ឋ វី​ន​ស្កូ​សី​ន រដ្ឋ​ច​ច ចៀរ និង រដ្ឋ មី​ឈី​ហ្គែ​ន ។

ក្រុម​យុទ្ធនាការ​របស់​លោក ចូ បៃ​ដិ​ន ហៅ​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី​ត្រាំ​ថា «​គួរ​ឱ្យ​ស្អប់ខ្ពើម​» ដោយ​បន្ថែម​ថា «​ការ​រាប់នឹង​មិន​បញ្ឈប់​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ