ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេសហុងគ្រីធ្វើតេស្តវិជ្ជមានកូវីដ១៩ ខណៈជួបថ្នាក់ដឹកនាំកម្ពុជាជាច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស ហុង​គ្រី ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺ​លោក ភី​ធើ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស ហុង​គ្រី ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺ​លោក ភី​ធើ ស៉ី​ចា​តូ (Péter Szijjártó) បាន​ធ្វើតេស្ត​វិ​ជ្ជ​មានកូ​វី​ដ​១៩ ខណៈ​ជួប​ថ្នាក់ដឹកនាំ​កម្ពុ​ជាមួយ​ចំនួន ក្រោយ​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ដល់​ប្រទេស​ថៃ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​មុន​នេះ​បន្តិច ។

ទាក់នឹងករណីនេះ កោះសន្តិភាពបានទាក់ទងទៅលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាច្រើនដង ប៉ុន្តែទូរស័ព្ទលោកគ្មានអ្នកលើក ទទួលទេនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។

រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី​ធ្វើតេស្ត​កូ​វី​ដ​១៩ ខណៈ​ជួប​ថ្នាក់ដឹកនាំ​កម្ពុជា​ជា​ច្រើន រាជធានី​ភ្នំពេញ​៖ លោក ភី​ធ័​រ ហ្សី​យា​តូ (Péter Szijjártó) រ​រដ្ឋមន្ត្រី​ការ​បរទេស​និង​ពា​ណិ ជ្ជ​កម្ម​ហុង​គ្រី​បាន​ធ្វើតេស្ត​វិ​ជ្ជ​កូ​វី​ដ​១៩ ខណៈ​ជួប​ថ្នាក់ដឹកនាំ​កម្ពុ​ជាមួយ​ចំនូ​ួ​ន​ក្រោយ​ចាក់​ចេញពី​ប្រទេស​កម្ពុជា ទៅ​ដល់​ប្រទេស​ថៃ ។

តាម​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ MTI បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​៤ វិ​ច្ឋិ​កា​នេះ លោក ភី​ធ័​រ ហ្សី​យា​តូ (Péter Szijjártó) រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ នៅ​ពេល​លោក​រដ្ឋ មន្ត្រី​កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ ។

ប្រភព​ថា លទ្ធផល​តេស្ត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ឯកឧត្តម ភី​ធ័​រ ហ្សី​យា​តូ (Péter Szijjártó) បាន​អញ្ជើញ​សម្ពោធ​ការិយាល័យ​នៃ​ស្ថានទូត​ហុង​គ្រី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​កម្ពុជា​ជា​ច្រើន​ដូច​ជា ៖ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ , លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ , លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក សួ​ស យ៉ា​រ៉ា សមាជិក​សភា​កម្ពុជា ។

សារព័ត៌មាន​ដដែល​ក៏​បាន​ស្រង់​សំដី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក​កុយ គួ​ង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អញ្ជើញ​ជួប​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើតេស្ត ដល់​មន្ត្រី​ទាំងអស់​ដែល​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​ឯកឧត្តម ភី​ធ័​រ ហ្សី​យា​តូ (Péter Szijjártó) រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ។

ចំពោះ​ករណី​នេះ​ដែរ ដោយឡែក​លោក​ជំទាវ ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឆ្លើយ​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា លោក​ជំទាវ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ទេ ដោយ​បច្ចុប្បន្ន​លោក​ជំទាវ​កំពុង​ជាប់​បំពេញ​បេស​កម្ម​នៅ​តាម​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ