ជឿ​ ឬ មិនជឿ​ ​រថយន្តជាច្រើនគ្រឿង​បើកអត់ទៅមុខ​នៅកន្លែង​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ជិត២០នាក់


ខេត្តស្វាយរៀង ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីអ្នកភូមិ​និងសមត្ថកិច្ចឲ្យដឹងថា​ រថយន្តរាប់សិបគ្រឿង​បានត្រឹមតែ​រំកិល​ទៅមុខ​យឺតៗ​ទោះបីជាអ្នកបើក​បរជាន់ហ៊្គែរបន្ថែម​ល្បឿនយ៉ាងណាក៍ដោយ​ បណ្តាលឲ្យមានការ​កកស្ទះចរាចរណ៍​តំាងពីម៉ោង៧យប់​ថ្ងៃទី១៩ ​ឧសភា (ថ្ងៃគ្រោះ​ថ្នាក់​ចរាចរណ៍)​ ​រហូតទល់ភ្លឺថ្ងៃទី២០ឧសភា​ នៅទីកន្លែង​កើតហេតុគ្រោះថ្នាក់​ចរាចរណ៍ស្លាប់១៩នាក់ និងរបួស២១នាក់ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀង​រាយ​ ស្រុកស្វាយទាប ។

សេចក្តីរាយការណ៍​បានបន្តថា ​ក្រោយកើតមានហេតុការណ៍នេះ​ អ្នកភូមិបានដាក់ការសង្ស័យថា ​” ខ្មោចលង ” ​ក៍បាននិមន្តព្រះសង្ឃ​មកសូត្រ​មន្តទំាង​យប់និង​បានអំពាវនាវឲ្យអាជ្ញាធរ​មូលដ្ឋានធ្វើបុណ្យរួម​នៅកន្លែងគ្រោះថ្នាក់​ចរាចរណ៍រថយន្តក្រុងវៀតណាម​បុករថយន្តដឹក​កម្មករក្នុង​ភូមិសាស្រ្តខាងលើ ។ នៅថ្ងៃទី២១ ​ឧសភា ២០១៥នេះ ​លោកស្រីឧបនាយករដ្ឋមន្រ្តី ​ម៉ែន សំអន ​ក៍បានសន្យាធ្វើបុណ្យ​ពី៣ទៅ៧ថ្ងៃជាប់គ្នា ​ប៉ុន្តែមិនទាន់​កំណត់​​កាលបរិច្ឆេទ​យកថ្ងៃណា​ពិតបា្រកដ​នៅឡើយទេ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ