ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយយន់ចិន និង យ៉េនជប៉ុន មានប្រៀបខ្លាំងជាងលុយរៀលខ្មែរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុន បានបង្ហាញពីប្រៀបខ្លាំងរបស់ ខ្លួនខ្លាំងជាងប្រាក់រៀលខ្មែរ នេះបើប្រៀបធៀបថ្ងៃនេះទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃ កម្ពុជា…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុន បានបង្ហាញពីប្រៀបខ្លាំងរបស់ ខ្លួនខ្លាំងជាងប្រាក់រៀលខ្មែរ នេះបើប្រៀបធៀបថ្ងៃនេះទៅនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ ២០២០នេះឱ្យដឹងថា ១យន់ចិន ទិញចូលរហូតដល់ ៦០៩ រៀល លក់ចេញ ៦១៥ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៦០៨ រៀល និងលក់ចេញតែ ៦១៤ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះហាងឆេងប្រាក់យ៉េនជប៉ុនថ្ងៃនេះ ១០០យ៉េន ទិញចូលរហូតដល់ ៣៨៨៨ រៀល លក់ចេញ ៣៩២៧ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៨៨១ រៀល និងលក់ ចេញតែ ៣៩១៩ រៀល ប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសផ្សេង ទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៦៥ រៀល, ១អឺរ៉ូ ទិញចូល ៤៧៨១ រៀល លក់ចេញ ៤៨២៩ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩២៥ រៀល លក់ចេញ ២៩៥៤ រៀល ។

ថ្ងៃនេះដែរ ១០០វុនកូរ៉េ ទិញចូល ៣៥៨ រៀល លក់ចេញ ៣៦២ រៀល ហើយ ១ដុល្លារសាំង ហ្គាពួរ ទិញចូល ២៩៩៤ រៀល លក់ចេញ ៣០២៤ រៀល និង ១បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល ខណៈ ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ