ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញព័ត៌មានបុរសម្នាក់ក្លាយ​ជាជនដំបូងគេ​ដែលលោតសម្លា.ប់ខ្លួន​ពីលើស្ពានអ្នកលឿង

8 ឆ្នាំ មុន

ខេត្តកណ្តាល​-​ព្រៃវែង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ហេតុការណ៍​ថាមានបុរសម្នាក់បានលោតពីលើស្ពានអ្នកលឿង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​២០ ឧសភា ២០១៥ នេះ

ខេត្តកណ្តាល​-​ព្រៃវែង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ហេតុការណ៍​ថាមានបុរសម្នាក់បានលោតពីលើស្ពានអ្នកលឿង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ទី​២០ ឧសភា ២០១៥ នេះ ទើបសមត្ថកិច្ច​ក្នុងមូលដ្ឋាន បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយពិនិត្យ​ឃើញ​ថា បុរស​ដែល​លោត​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​អ្នក​លឿងនេះ បាន​ធ្លាក់​ចុះ​ប៉ះចំ​ជើង​តាង​ស្ពាន បណ្តាល​អោយ​ស្លាប់​ភ្លា​មៗ​ផង​ដែរ ។

សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា មូលហេតុអ្វីបានជាបុរសខាងលើលោតសម្លាប់ខ្លួនពីលើស្ពានអ្នកលឿងនោះនៅឡើយទេ ។

ជា​ការ​កត់សម្គាល់​ចាប់តាំងពី​ស្ពាន​អ្នក​លឿង (​ស្ពាន​ត្សឹ​បា​សា​) បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​កាលពី​ថ្ងៃ​ទី​០៦ មេ​សា ២០១៥​នេះ​រួច​មក បុរស​ខាងលើ​បាន​ក្លាយជា​ជន​ដំបូង​គេ​បង្អស់​ដែល​លោត​សម្លាប់​ខ្លួន ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​សារព័ត៌មាន​កោះសន្តិភាព