ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យុវវ័យ​២​នាក់ ក្នុង​សួន​កា​ណា​ឌី​យ៉ា ឆែក​ឃើញ​អាវុធ​ខ្លី​ប្រើ​ហ្គា​ស​១​ដើម

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​ប្រុស​-​ស្រី​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២១ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​ប្រុស​-​ស្រី​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២១ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​សួន​កា​ណា​ឌី​យ៉ា ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍ សែន​ជ័យ​រាជធានី​ភ្នំពេញ ក្រោម​បទ​សង្ស័យ ប្រើប្រាស់​អាវុធ​ខ្លី​បាញ់​ហ្គា​ស ។

ប្រភព​ពី​មន្ត្រី​ប៉ុ​សិ៍្ត បាន​ឲ្យ​ដឹង​ថា យុវវ័យ​ប្រុស​ស្រី​២​នាក់ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ គោលដៅ​ត្រួតពិនិត្យ ដោយ​ម៉ូតូ​១​គ្រឿង ម៉ាក​ប៊ីត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង 1S-5102 និង​មាន​អាវុធ​ខ្លី​ជ័រ ១​ដើម ប្រើ​ហ្គា​ស សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន និង​នាំ​មក​សួរ​នៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ ។

ដោយឡែក លោក​វរសេនីយ៍ទោ ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹង​បន្ថែម​ថា មនុស្ស​ប្រុស​ស្រី​ទាំង​ពីរ​នាក់​នេះ សមត្ថកិច្ច​មានការ​សង្ស័យ ទៅ​លើ​អាវុធ​បាញ់​ហ្គា​ស ។ យ៉ាងណា នៅ​ពេល​នេះ មន្ត្រី​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ កំពុង​សួរនាំ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ