អនិច្ចា​! យុវជន​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​ផ្តាច់ជីវិត​តាម​ផ្លូវ​មុខ​រោងចក្រ


ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​កុងតឺន័រ មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង​បាន​កៀរ និង​កិន​ចំ​ក្បាល​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​រោងចក្រ​ញូ​ស្តា ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

បើ​តាម​ប្រភព​បឋម​ពី​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ជិន ចាន់​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានមុខ​របរ​បុគ្គលិក​កា​ស៊ី មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ ត្រូវ​បាន​រថយន្ត​កុងតឺន័រ មិន​ចាំ​ស្លាក​លេខ កៀរ និង​កិន​ចំ​ពីលើ​ក្បាល បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កើតហេតុ​។

ប្រភព​ដដែល​បាន​បន្ត​ថា បើ​យោង​តាម​ប្រភព​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​រហូត​មក​ដល់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង​ចូល​ខាង​ផ្លូវ ក៏​បាន​ប៉ះ​ដៃចង្កូត​ជាមួយ​រថយន្ត​កុងតឺន័រ ដែល​មាន​ទិស​ដៅ​ខុស​គ្នា បណ្តាល​ឱ្យ​ដួល​ចូល​ក្រោម​រថយន្ត រួច​កិន​តែ​ម្តង រីឯ​រថយន្ត​វិញ​ត្រូវ​អ្នក​បើករថយន្ត បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​ទៅ​កាន់​លំនៅ​ដ្ឋា​ន ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ