ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​បុរស​២​នាក់ ទាំង​មនុស្ស ទាំង​វត្ថុ​តាង ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន កាលពី​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែតុលា ខណៈ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ត្រង់​ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ…

ខេត្តបាត់ដំបង ៖ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន កាលពី​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែតុលា ខណៈ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ត្រង់​ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង​។

លោក សុខ និមល ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ឈឿ​ត លី អាយុ​២៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឈឿ​ន ឈុំ អាយុ​២៤​ឆ្នាំ រស់នៅ​ជាមួយ​គ្នា​ក្នុងភូមិ​បញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​។

លោក​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​កម្លាំង​ជំនាញ អធិការ​ស្រុក​សង្កែ ឃាត់ខ្លួន​បាន ខណៈ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាក់ស្ដែង​។ ហើយ​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ​ផង​ដែរ មន្ត្រី​ជំនាញ​ក៏​បាន​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​១​ថង់ ម៉ូតូ​១​គ្រឿង និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​ដែល​មន្ត្រី​ជំនាញ​តែងតែ​តាមដាន​សកម្មភាព​ពួក​គេ​ជា​ប្រចាំ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ចាប់ខ្លួន ពួក​គេ​កំពុង​នាំ​គ្នា​ប្រព្រឹត្ត​បទល្មើស ស្រប​ពេល​កម្លាំង​សមត្ថកិច្ច​ចេញ​ល្បាត​ប្រទះ​ឃើញ​ទើប​បង្ក្រាប​បាន​ទាំង​មនុស្ស ទាំង​វត្ថុ​តាង​តែ​ម្ដង​។

លោក​សុខ និមល បាន​បញ្ជាក់​ថា ពេល​នេះ មន្ត្រី​ការិយាល័យ​ជំនាញ​របស់​លោក កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ