ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ទុក​ចោល​តាម​ផ្លូវ សមត្ថកិច្ច​ប្រកាស​រក​ម្ចាស់


ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ក្នុងភូមិ ក្រោយ​ពី​បាន​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​នៅ​តាម​ដងផ្លូវ ដែល​គេ​សង្ស័យ​ថា មាន​មនុស្ស​យ​កមក​ទុក​ចោល ហើយ​ម្ចាស់​ទៅ​បាត់ ដោយ​មិនដឹង​ថា មាន​បញ្ហា​អ្វី​ឡើយ? ទើប​ប្រជា​ពលរដ្ឋ​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ និង​តាម​រក​ម្ចាស់​ម៉ូតូ​ដើម្បី​សាកសួរ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ នា​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំបួរ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំបួរ បាន​ទទួល​ព័ត៌មាន​ពី​លោក​ម៉ៅ ប៊ុ​ន្នី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​សំបួរ​ថា មាន​ករណី​ទុក​ម៉ូតូ​មួយ​គ្រឿង​ចោល​នៅ​លើ​ផ្លូវលំ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ស្ថិត​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយ​រៀង​។

ក្រោយ​ពី​ទទួល​ដំណឹង​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​ម៉ូតូ​ដែល​គេ​ទុក​ចោល​នោះ មាន​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ មាន​លេខ​តួ 8710 502 លេខ​ម៉ាស៊ីន​ដូច​គ្នា ពាក់​ស្លាក​លេខ​ភ្នំពេញ 1BJ,02 78 ។

បច្ចុប្បន្ន​ម៉ូតូ​មួយ​គ្រឿង​នេះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំបួរ ដើម្បី​ផ្សព្វផ្សាយ​តាម​ភូមិ នឹង​ប្រគល់​ជូន​ឲ្យ​ម្ចាស់​វិញ​។

បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ប៉ុស្តិ៍ គឺ​សង្ស័យ​ថា អាច​មក​ពី​ម្ចាស់​ម៉ូតូ​ស្រវឹងស្រា​ខ្លាំង​ពេក ពុំ​អាច​ជិះ​ម៉ូតូ​រួច ទើប​ទុក​ម៉ូតូ​ចោល រួច​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ម្ដង​ទៅ​។ ទោះបី​យ៉ាងណា បើ​ម្ចាស់​ម៉ូតូ​បាន​ទទួល​ព័ត៌មាន ដូច​ភិនភាគ​ម៉ូតូ​នេះ សូម​មក​ទាក់ទង​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ដើម្បី​ទទួល​ម៉ូតូ​យក​ទៅ​វិញ​ផង​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ