ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ចំនួន​ទាក់ទិន​នឹង​មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍

4 ឆ្នាំ មុន

ពេល​ដែល​លឺឈ្មោះ​លោក​មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) អ្នក​ប្រហែលជា​គិត​ឃើញ​ចំណុច​បី​។ ទី​មួយ​គឺ​លោក​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លេខ​ពីរ​លើ​ពិភពលោក​។ ទី​ពីរ​គឺ​លោក​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft​។ និង​ទី​បី​លោក​ជា​សប្បុរសជន​ដ៏​ល្បីឈ្មោះ​មួយ​ព្រោះតែ​សេចក្តីសម្រេច​ជា​ច្រើន​ដែល​កើត​មាន​តាម​មូលនិធិ​សប្បុរសធម៌​របស់​លោក និង​ភរិយា​។…

ពេល​ដែល​លឺឈ្មោះ​លោក​មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) អ្នក​ប្រហែលជា​គិត​ឃើញ​ចំណុច​បី​។ ទី​មួយ​គឺ​លោក​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លេខ​ពីរ​លើ​ពិភពលោក​។ ទី​ពីរ​គឺ​លោក​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft​។ និង​ទី​បី​លោក​ជា​សប្បុរសជន​ដ៏​ល្បីឈ្មោះ​មួយ​ព្រោះតែ​សេចក្តីសម្រេច​ជា​ច្រើន​ដែល​កើត​មាន​តាម​មូលនិធិ​សប្បុរសធម៌​របស់​លោក និង​ភរិយា​។ ប៉ុន្តែ​ក្រៅពី​នេះ​ហើយ លោក​ហ្គេ​ត​ស៍មាន​ចំណុច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ចំនួន​ទៀត​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១. លោក​បាន​សរសេរ​កូដកម្ម​វិធី​កុំព្យូទ័រ​ដំបូង​ពេល​នៅ​ជា​យុវជន​ម្នាក់
ពេល​ដែល​លោក​រៀន​នៅ​សាលា Lakeside Prep School លោក​បាន​សរសេរ​កូដកម្ម​វិធី​កុំព្យូទ័រ​ដំបូង​របស់​លោក​លើ​កុំព្យូទ័រ General Electric​។ កម្មវិធី​នោះ​គឺជា​ហ្គេ​ម tic-tac-toe ឬ​ត្រ័​រ ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​លេង​ជាមួយ​កុំព្យូទ័រ​បាន​។

២. លោក​បាន​សរសេរ​កូដកម្ម​វិធី​កុំព្យូទ័រ​ឲ្យ​សាលារៀន​របស់​លោក
ពេល​ដែល​សាលារៀន​របស់​លោក​ប្រទះ​ឃើញ​ទេព​កោសល្យ​របស់​លោក​ហ្គេ​ត​ស៍ ពួក​គេ​បាន​ឲ្យ​លោក​ជួយ​សរសេរ​កូដ​ដែល​អនុញ្ញាត​ឲ្យ​សាលា​រៀបចំ​ថ្នាក់រៀន​សម្រាប់​សិស្សានុសិស្ស​។ លោក​បាន​សារភាព​ថា លោក​បាន​កែសម្រួល​កូដ​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ចូល​រៀន​ក្នុង​ថ្នាក់រៀន​ដែល​មាន​សិស្ស​ស្រី​ច្រើន​ទៀត​ផង​។

៣. លោក​ហ្គេ​ត​ស៍​ឲ្យ​កូន​ៗ​ស្នង​ទ្រព្យសម្បត្តិ​ម្នាក់​តែ​១០​លាន​ដុល្លារ​ទេ
បច្ចុប្បន្ន​នេះ​លោក​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ដល់​ទៅ ៨១.១​ប៊ី​លាន​ដុល្លារ​ឯណោះ ប៉ុន្តែ​លោក​មិន​មាន​គម្រោង​ឲ្យ​កូន​ៗ​ស្នង​ទ្រព្យ​របស់​លោក​ទាំងអស់​ទេ​។ ផ្ទុយ​មក​វិញ លោក​មាន​គម្រោង​ឲ្យ​ពួក​គេ​ម្នាក់​តែ ១០​លាន​ដុល្លារ​ទេ​ព្រោះ​លោក​គិត​ថា​ការ​មាន​លុយ​ច្រើន​ពេក​គឺ​មិនមែន​ជា​រឿង​ល្អ​សម្រាប់​ពួក​គេ​ឡើយ​។

៤. លោក​ហ្គេ​ត​ស៍​មិន​ចេះ​ភាសាបរទេស​ណាមួយ​ឡើយ
ទោះជា​លោក​ជា​មនុស្ស​ដែល​ចូល​ចិត្តការ​រៀនសូត្រ និង​អាន​សៀវភៅ​ពិតមែន​ក្តី លោក​មិន​ចេះ​ភាសាបរទេស​ណាមួយ​ទេ​។ មក​ដល់​ថ្ងៃនេះ លោក​គិត​ថា​វា​ជា​ការ​សោកស្តាយ​ធំ​បំផុត​ក្នុង​ជីវិត​របស់​លោក​។

៥. លោក​នឹង​ក្លាយជា​អ្នក​ស្រាវជ្រាវ​ប្រសិនបើ Microsoft បរាជ័យ
ប្រសិនបើ Microsoft មិន​បាន​ជោគជ័យ​ដូច​សព្វ​ថ្ងៃនេះ​ទេ លោក​ប្រហែលជា​ក្លាយជា​អ្នក​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យា Artificial Intelligence ហើយ​។ បច្ចុប្បន្ន​នេះ​លោក​ស្ថិត​ក្នុង​ចំណោម​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ចាប់អារម្មណ៍​នឹង Super Intelligence ដែល​រួម​មាន​អ្នកដឹកនាំ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដទៃ​ដូច​ជា​លោក​មហាសេដ្ឋី​អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Tesla និង SpaceX ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ