ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯ​ជន​ថៃ​នឹង​សង់រោង​ចក្រ​ឱ្យ​បាន​ច្រើន​សម្រាប់​ជួល

8 ឆ្នាំ មុន

បាងកក ៖ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជួល​ឃ្លាំង​និង​រោងចក្រ​ឈានមុខ​របស់​ថៃ Ticon Industrial Connection Public Co.Ltd., បាន​ចាប់ដៃ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ឧស្សាហកម្ម​Yokohama​

បាងកក ៖ ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជួល​ឃ្លាំង​និង​រោងចក្រ​ឈានមុខ​របស់​ថៃ Ticon Industrial Connection Public Co.Ltd., បាន​ចាប់ដៃ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ឧស្សាហកម្ម​Yokohama​របស់​ជប៉ុន នៅ​ក្នុង​ការ​សាងសង់​រោងចក្រ​ខ្នាត​តូច​ឲ្យ​បាន​ច្រើន​សម្រាប់​ជួល​ឲ្យ​ប្រតិបត្តិ​ករ​នៃ​សហគ្រាស​ជប៉ុន​។

លោក​Viraphan Phunket ប្រធាន​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា បណ្តា​អគារ​ឬ​រោងចក្រ​ជា​ច្រើន​អាច​នឹង​ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី​ទំហំ​១0៧​រ៉ៃ​(១៧​ហិ​កតា​)​នៅ​ប្លុក​តំបន់​សុវណ្ណ​ភូមិ​ដែល​ស្ថិត​ក្រោម​ឈ្មោះ​Yokohama Factory Zone​។ ជាង​នេះ​ទៅ​ទៀត​តំបន់​ថ្មី​នោះ​អាច​នឹង​ផ្តោត​លើ​រោងចក្រ​ផលិត​រថយន្ត គ្រឿង​អេ​ឡិច​ត្រូ​និក និង​ផលិតផល​បា្ល​ស្ទិ​ក ។

គម្រោង​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​៦៧.៤០០​ម៉ែត្រការ៉េ ដែល​ប្រើប្រាស់​នូវ​ការ​វិនិយោគ​ចំនួន​៣០០​លាន​បាត ឬ​ស្មើនឹង​៨,៩៥​លាន​ដុល្លារ ។ ម្យ៉ាងទៀត ៦០%​នៃ​តំបន់​នេះ​គឺ​បាន​ទាក់ទាញ​ការ​វិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ចំនួន​៥​រួច​មក​ហើយ ដែល​ជា​អ្នក​បោះទីតាំង​នៅ​ទីនោះ ។

ចំណែក​ក្រុមហ៊ុន​ពីរ​ផ្សេង​ទៀត​ក៏​បាន​កក់​កន្លែង​របស់​ពួក​គេ​នៅ​តំបន់​នោះ​រួច​ហើយ​ដែរ ខណៈ​រោងចក្រ​១០​ទៀត​នឹង​សាងសង់​ជា​បន្តបន្ទាប់​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ ។

ទោះជា​យ៉ាងណា ការ​អភិវឌ្ឍ​នៃ​តំបន់​នេះ​ទាំងមូល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ ៕