រយៈ​ពេល​មួយ​ថ្ងៃ​មន្ត្រី​ការិយាល័យ​ជំនាញ​បង្ក្រាប​ចោរលួច និង​ចោរប្លន់​ឃាត់ខ្លួន​បាន​៣​នាក់


ខេត្តបាត់ដំបង ​៖ ពួក​ចោរប្លន់ ​និង​ចោរលួច​យ៉ាងតិច​ចំនួន​០៣​នាក់ ក្នុង​ចំណោម​ជា​ច្រើន​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​លួច ​និង​ប្លន់ ដាច់​ដោយឡែក​ៗ​ពី​គ្នា ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​តែ​ក្នុង​រយៈពេល​មួយ​ថ្ងៃ ​។ នេះ​បើ​តាម​លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​។

យោង​តាម​របាយ​ការ​ណ៏ លោក​ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​បទល្មើស​ចំនួន​០៣​ករណី​ដែល​កម្លាំង​របស់​លោក​បង្ក្រាប​បាន​ខាងលើ​នេះ មាន​អំពើ​លួច​ចំនួន​០២​ករណី និង អំពើ​ប្លន់​០១​ករណី និង បាន​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ចំនួន​០៣​នាក់ ជា​បន្តបន្ទាប់ ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង (​ម៉ូតូ​) ចំនួន​០៣​គ្រឿង ​។ នៅ​ក្នុង​របាយ​កា​ណ៏​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​ណ៏​បង្ក្រាប​អំពើ​ចោរកម្ម​ទាំង​០៣​លើក​ខាងលើ​នេះ គឺ​ករណី​ទី​១ ក​ម្លាំង​ការិយាល័យ​ជំនាញ​ខាងលើ បាន​ធ្វើការ​បង្ក្រាប​អំពើ​«​ប្លន់​» នៅ​វេលា​ម៉ោង​១​និង​២៥​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ តុលា នៅ​ចំណុច​ខាង​មុខ​ផ្ទះសំណាក់ កែវ មុនី ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ខ្វឿ​ង យ៉ាំ​ង​ជុង អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ និង ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​Zoomer X​ព​ណ៏​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង 1AB.1591​។

របាយ​ការ​ណ៏​បាន​បញ្ជាក់​ថា ជន​នេះ​រួម​ជាមួយ​បក្សពួក​ចំនួន​០៣​នាក់​ទៀត បាន​ធ្វើ​សកម្មភាព​ព្រូត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ស៊ សឺ ប្រុស​អាយុ​១៧​ឆ្នាំ ពេល​កំពុង​ច្រៀង​ក្នុង​បន្ទប់​ខារ៉ាអូខេ​យីហោ​«​ត្រចៀកកាំ​» ជាមួយ​គ្នា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ តុលា ស្ថិត​នៅ​ក្នុងភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ​។ ក្រោយ​វាយ​ជន​រង​គ្រោះ ក្រុម​ជនល្មើស​ទាំង​០៤​នាក់ បាន​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​។ ប៉ុន្តែ​ក្រោយ​ពី​ទ​ទូល​បាន​បណ្ដឹង​ជន​រង​គ្រោះ​បាន​មួយ​ថ្ងៃ ទើប​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល តាម​ឃាត់ខ្លួន​បាន​ម្នាក់ រីឯ​០៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ ។

ចំពោះ​ករណី​ទី​២ កម្លាំង​ការិយាល័យ​ដដែល បាន​ធ្វើការ​បង្ក្រាប​អំពើ​លួច​ម៉ូតូ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ តុលា នៅ​ក្នុង​ស្ថា​នី​រថភ្លើង ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ​។ ជនសង្ស័យ​ឈ្មោះ ឡៃ ហាំ​ម៉ាត់ អាយុ​២០​ឆ្នាំ នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្ដេច ​។

បើ​តាម​លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ឈ្មោះ ច​ន ចេក ហៅ ង៉ោ​ល អាយុ​១៨​ឆ្នាំ នៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។ លុះ​ជន​ដៃដល់​ជិះ​ចេញ​មក​ដល់​ស្ថា​នី​រថភ្លើង ទើបត្រូវ​កម្លាំង​របស់​លោក​ឃាត់​បាន​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​ព​ណ៏​ខ្មៅ​ស៊េរី​ ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ បាត់ដំបង 1L.4369​ ។ លោក​បាន​បញ្ជាក់​ថា តាម​ពិត​ជន​រង​គ្រោះ និង ជន​ដៃដល់​គឺជា​មនុស្ស​ស្គាល់គ្នា​ជិតដិត ថែម​ទាំង​ធ្លាប់​ដើរ​លេង​ជាមួយ​គ្នា​ទៀត​ផង ​(ពាល​ស៊ី​ពាល​)​។
ដោយឡែក​ករណី​ទី​៣ កម្លាំង​របស់​លោក ឈឿ​ង គឹ​ម​សុង បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វង្ស ផា​ន់​រ៉ា ប្រុស​អាយុ​៣៤​ឆ្នាំ គ្មាន​ផ្ទះ​ពិតប្រាកដ​ទេ ​។

នៅ​ក្នុង​របាយ​ការ​ណ៏​បាន​បញ្ជាក់​ថា ជន​នេះ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ បាត់ដំបង 1I.3335 របស់​ជន​រង​គ្រោះ​ឈ្មោះ វ៉​ន វ៉ា​ន់ ប្រុស កាលពី​យប់​ថ្ងៃ​ទី​២២ តុលា នៅ​ភូមិ​ឡាក់​ហុ​ក​ពីរ ឃុំ​កំ​រៀង ស្រុក​កំ​រៀង​។
ប៉ុន្តែ​ក្រោយ​ពី​លួច​បាន​ជន​នេះ​បាន​សម្ងំ​លាក់​ទុក​សិន លុះ​នៅ​រសៀល​ថ្ងៃ​ទី​២៨ តុលា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​នោះ​យក​មក​អំពាវនាវ​លក់​នៅ​ក្នុង​ស្ថា​នី​រថភ្លើង ក្នុង​ក្រុង​បាត់ដំបង ធ្វើ​ឲ្យ​មានការ​សង្ស័យ ពលរដ្ឋ​ក៏​បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច ហើយ​កម្លាំង​ការិយាល័យ​ជំនាញ​ក៏​ចុះ​នាំ​ជនសង្ស័យ ទៅ​សួរនាំ ទើប​បែកធ្លាយ​រឿង​លួច​ម៉ូតូ​គេ​ពី​ស្រុក​កំ​រៀង ក៏​ត្រូវ​មន្ត្រី​ការិយាល័យ​ជំនាញ ធ្វើការ​ឃាត់ខ្លួន​ជន​នេះ​តែ​ម្ដង​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ជនសង្ស័យ​ដែល​លួច​និង​ប្លន់​០២​ករណី​ខាងលើ គឺជា​បក្សពួក​តែ​មួយ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​បែប​«​ពាល​ស៊ី​ពាល​»​នេះ​ជា​ញឹក​ញ៉ាប់​កន្លង​មក​ ។ រីឯ​បក្សពួក​ជន​នេះ​មួយ​ចំនួន​ដែល​កំពុង​រត់គេច​ខ្លួន ក៏​ធ្លាប់​ជាប់គុក​ដោយសារ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ផង​ដែរ​។ ប៉ុន្តែ​យ៉ាងណា លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​របស់​លោក កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ រីឯ​ម៉ូតូ​ដែល​ដកហូត​បាន​ទាំង​០៣​គ្រឿង បើ​តាម​គោល​ការ​ណ៏ លោកស្នងការ​ខេត្ត ប្រហែល​ប្រគល់​ជួន​ជន​រង​គ្រោះ​វិញ​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ