ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានផ្សព្វផ្សាយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាតប្រាក់​​ និង​ហិរញ្ញប្ប​ទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់​ការរីកសាយភាយ​អាវុធ​​មហាប្រល័យ ដែលព្រះមហាក្សត្របានឡាយព្រះហស្ត​លេខា ដាក់ ឱ្យប្រើប្រាស់​ជាផ្លូវការ​កាលពី​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០កន្លងមកនេះ ក្នុងគោលបំណង​ផ្សព្វផ្សាយ និង​បង្កើនការយល់ដឹងដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​នៃកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធផង ដែរ ដើម្បី​បង្កើនប្រសិទ្ធភាព​នៃការងារប្រឆាំងការសម្អាតប្រាក់ ​ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​​អាវុធ​​មហាប្រល័យ ។

This image has an empty alt attribute; its file name is 159afb89b792a7460a2c801f9214ee98-1024x682.jpg

គណៈអធិបតីនៃអង្គសិក្ខាសាលានាពេលនោះរួមមាន ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា  ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង​ ធនាគារជាតិនៃកម្ពុជា ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយក​នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការនិងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ និងលោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍​ហិរញ្ញវត្ថុកម្ពុជា ។ ភ្ញៀវកិត្តិយស និងសមាជិកចូលរួមក្នុងអង្គសិក្ខាសាលាមាន​មកពី​ក្រសួង-​ស្ថាប័នទាំងបីខាងលើ និងតំណាង​មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២៣ ក្រសួង-ស្ថាប័ន និងសរុបជាង ១០០នាក់ ។

This image has an empty alt attribute; its file name is 0a0df0897d65ef01952ab77698211445-1024x682.jpg

នាឱកាសនោះ អង្គសិក្ខាសាលា បានស្តាប់ប្រសាសន៍ស្វាគមន៍របស់គណៈអធិបតី ដោយមានភ្ជាប់ខ្លឹមសារគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការរៀបចំច្បាប់ទាំងពីរនេះឡើង ក្នុងគោលដៅប្រឆាំងការប្រព្រឹត្តបទល្មើសសម្អាតប្រាក់ បទល្មើសហិរញ្ញប្បទានភេរវកម្ម បទល្មើសហិរញ្ញប្បទានដល់ការរីកសាយភាយ​​អាវុធមហាប្រល័យ ដើម្បីការពារផលប្រយោជន៍ និងរក្សាសន្តិសុខជូនប្រជាជន ហើយក៏ប្រើជាមូលដ្ឋានគតិយុត្តមួយដ៏រឹងមាំ ដែលមានការទទួលស្គាល់ពីមជ្ឈ​ដ្ឋាន​​ជាតិ និង​ពិភព លោក ស្របតាមសភាពការណ៍​វិវត្តថ្មីៗ ពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន​ដល់ការរីកសាយភាយអាវុធមហាប្រល័យ ។

This image has an empty alt attribute; its file name is 02d01708c70f1d94f4c478dbad4e75c2-1024x682.jpg

ច្បាប់ទាំងពីរនេះ ក៏នឹងជួយ​លើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងអាចធើ្វឱ្យប្រ​ព័ន្ធ​ហិរញ្ញវត្ថុនិងធនាគារមានភាព​រឹងមាំ ស្ថិរភាព និងសុចរិតភាព​ ព្រមទាំងចូលរួមចំណែកកាន់តែមាន​ប្រសិទ្ធ ភាព ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដោយ​សារការទុកចិត្តរបស់វិនិយោគិនជាតិ​និងអន្តរជាតិ ក៏ដូចជាសាធារ​ណជន​មកលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុកម្ពុជា ហើយមិនមានការរឹតបន្តឹងលំហូរសាច់ប្រាក់រវាងប្រទេ​ស​​កម្ពុជា និងប្រទេសនានា ដែលមាន​ប្រព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរីកចម្រើននៅទូទាំងពិភពលោក ។

This image has an empty alt attribute; its file name is a94742276487c6eb7974d477c6775e05-1024x682.jpg

បើទោះបីជាពិភពលោកទាំង​មូល​កំពុង​ប្រឈមនឹងវិបត្តិ​ជំងឺកូវីដ ១៩ យ៉ាងណាក្តី ក៏សិក្ខាសាលា​ដ៏វិសេសវិសាល និងមានអត្ថន័យនាពេលនោះអាចប្រព្រឹត្តទៅបាន​​ក្រោម​បរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរភាព ស្របពេលដែ​​លប្រទេសកម្ពុជាយើង​មានសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម និង​ការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ