ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​២​លើក គ្រោះ​រាំង​ស្ងួត​ផង ទឹកជំនន់​ផង រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​រង​គ្រោះ​ធម្មជាតិ​២​លើក រង​គ្រោះ​រាំង​ស្ងួត​ហើយ​មក​រង​គ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ បាន​ស្តារ​ឡើង​វិញ ដោយ​ចែក​ស្រូវពូជ​ន៍​ជិត​៣០០​គ្រួសារ នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅ​បរិវេណ​វត្ត​ប៉ោយ​ចារ…

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​រង​គ្រោះ​ធម្មជាតិ​២​លើក រង​គ្រោះ​រាំង​ស្ងួត​ហើយ​មក​រង​គ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ បាន​ស្តារ​ឡើង​វិញ ដោយ​ចែក​ស្រូវពូជ​ន៍​ជិត​៣០០​គ្រួសារ នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅ​បរិវេណ​វត្ត​ប៉ោយ​ចារ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។

លោក ប៉ា​ង វ​ណ្ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០២០​នេះ រង​គ្រោះ​ធម្មជាតិ​២​លើក​រង​គ្រោះ ៖

លើក​ទី​១- គ្រោះ​រាំង​ស្ងួត បណ្តាល​ប៉ះពាល់​ដំណាំ​ស្រូវ​មាន​ផ្ទៃដី​៨០,២០៥​ហិ​កតា ស្រូវ​ឡើង​ទឹក​មាន​ផ្ទៃដី​៣៨៥​ហិ​កតា ស្រូវធ្ងន់​៨,២៥៥​ហិ​កតា ស្រូវកណ្តាល​ផ្ទៃដី​២៨,៨៩២​ហិ​កតា ស្រូវ​ស្រាល​​ផ្ទៃដី​៤២,៦៧៣​ហិ​កតា ក្នុង​នោះ​ស្រូវស្រាល​ផ្ទៃដី​៤០,៨៣២​ហិ​កតា បណ្តាល​ខូច​ទាំង​ស្រុង​ផ្ទៃដី​១៣,០១១​ហិ​កតា និង​ស្តារ​ឡើង​វិញ​ផ្ទៃដី​៥,៩៥០​ហិ​កតា​។

លើក​ទី​២- រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ពី​ថៃ ប៉ះពាល់​លើ​ផ្ទៃដី​មាន​ចំនួន​៧១,៤៨៩​ហិ​កតា ក្នុង​នោះ​ស្រូវ​ឡើង​ទឹក​ផ្ទៃដី​៥,០២២​ហិ​កតា ស្រូវធ្ងន់​ផ្ទៃដី​៩,៥៤២​ហិ​កតា ស្រូវកណ្តាល​ផ្ទៃដី​២៣,៣៨៤​ហិ​កតា ស្រូវស្រាល​២២,៨៧៤​ហិ​កតា ស្រូវស្រាល​ដើមរដូវ​ផ្ទៃដី​២០,៥៨៦​ហិ​កតា ស្រូវ​ដែល​ខូច​ទាំងស្រុង​មាន​ផ្ទៃដី​មាន​ចំនួន​១៥,៧០៨​ហិ​កតា ក្នុង​នោះ​ស្រូវធ្ងន់​៣៤៥​ហិ​កតា ស្រូវកណ្តាល​ផ្ទៃដី​៦,៣១០​ហិ​កតា ស្រូវស្រាល​៩,០៥៣​ហិ​កតា និង​ស្រូវ​ដើមរដូវ​ផ្ទៃដី​៧,៤២៤​ហិ​កតា​។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ មាន​ប្រសាសន៍​ថា ជា​ការ​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ហើយ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បាន​នាំ​យក​ពូជស្រូវ​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៩៨​គ្រួសារ ដែល​មក​ពី​ចំនួន​១៣​ភូមិ ក្នុង​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ដែល​ត្រូវ​ស្តារ​ឡើង​វិញ​នៅ​ពេល​ដែល​ទឹកជំនន់​ត្រូវ​បាន​ស្រក​។

លោក​បាន​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ​រង​គ្រោះ​ដោយ​ធម្មជាតិ​ចំនួន​២​លើក​នេះ ហើយ​ជា​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ពូជស្រូវ​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៩៨​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន​ពូជ​ន៍​ស្រូវ​សែន​ក្រអូប​ទំងន់​១០០​គីឡូក្រាម និង​ឧបត្ថម្ភ​ថវិកា​ក្នុង​១​គ្រួសារ​ចំនួន​២០.០០០​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ