ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាទំនើប2គ្រឿងជល់​គ្នា​ឡើង​សា​ហាវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​បាន​ពន្លះ​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​មួយ​គ្រឿង​ក្រឡាប់​បះជើង និង​មួយ​គ្រឿង​ទៀត​ខូចខាត​ផ្នែក​ខាងក្រោយ តែ​យ៉ាងណា​ក៏​ដោយ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ទេ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែតុលាឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​បាន​ពន្លះ​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​មួយ​គ្រឿង​ក្រឡាប់​បះជើង និង​មួយ​គ្រឿង​ទៀត​ខូចខាត​ផ្នែក​ខាងក្រោយ តែ​យ៉ាងណា​ក៏​ដោយ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ទេ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែតុលាឆ្នាំ​២០២០ ចំណុច​ស្តុ​ប​អតីត​រោង​ភាពយន្តប្រាសាទ​ពេជ្រ ចំណុច​កែង​រវាង​មហាវិថី​ព្រះ​មុនី​វង្ស​និង​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​មែរ​សឺ​ដេ​ស ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខភ្នំពេញ ២BD-៥៦៧៨ ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ចូល​ភោជ​នីយដ្ឋាន​មួយនៅ​ចំណុច​ខាងលើ ។ ខណៈនោះ ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ី​ស​RX​៣០០​មួយ​គ្រឿង ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខកម្ពុជា ២VV-៥៤៩៩ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៨២ ពី​ខាងកើត​ទៅ​ខាងលិច​ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​ខាងលើ​បួង​ចង្កូត​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មែរ​សឺ​ដេ​ស​ដែល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​នោះ​តែ​ម្តង។

គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស RX៣០០ ក្រឡាប់​បះជើង ចំណែក​រថយន្ត​មែរ​សឺ​ដេ​ស​ខូចខាត​ផ្នែក​ខាងក្រោយ និង​វៀច​កង់​ក្រោយ​ខាងស្តាំ ។ ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋានបាន​មក​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​សងខាងតែ​ដោយ​​ធ្វើការ​ដោះស្រាយ​គ្នា​មិន​ត្រូវ ក៏​បាន​ទាក់ទង​ទៅ​នគរបាល​ការិយាល័យ​ចរាចរណ៍​រាជ​ធានី​ភ្នំពេញ មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិ​យា​ល័យ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ ​

អត្ថបទសរសេរ ដោយ