ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​កាន់តែ​បង្កើន​សកម្មភាព សមត្ថ​កិច្ច​អត់ទាន់​ដឹង​តម្រុយ​មុខ​សញ្ញា​​ចាស់​ៗ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ អំពើ​«​ចោរកម្ម​»ហាក់​បាន​និង​កំពុង​កើតឡើង​ពេញបន្ទុក និងយ៉ាង​សកម្មស្ទើរ​គ្មាន​សល់​មួយ​ថ្ងៃ ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ ខណៈ​តម្រុយ​ពីមុខ​សញ្ញា​ចាស់​ដែល​បាន​ប្រព្រឹត្ត​ជា​ហូរហែ​កន្លង​ទៅ​ថ្មី​ៗ​នេះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​»​កាន់តែ​បង្កើន​សកម្មភាព​។ បើ​តាម​របាយ​ការ​ណ៍បឋម ដែល​កោះសន្តិភាព​ទ​ទូល​បាន…

ខេត្តបាត់ដំបង​ ៖ អំពើ​«​ចោរកម្ម​»ហាក់​បាន​និង​កំពុង​កើតឡើង​ពេញបន្ទុក និងយ៉ាង​សកម្មស្ទើរ​គ្មាន​សល់​មួយ​ថ្ងៃ ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ ខណៈ​តម្រុយ​ពីមុខ​សញ្ញា​ចាស់​ដែល​បាន​ប្រព្រឹត្ត​ជា​ហូរហែ​កន្លង​ទៅ​ថ្មី​ៗ​នេះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​»​កាន់តែ​បង្កើន​សកម្មភាព​។

បើ​តាម​របាយ​ការ​ណ៍បឋម ដែល​កោះសន្តិភាព​ទ​ទូល​បាន ត្រឹម​​ព្រឹក​ថ្ងៃ​ទី​២៧ តុលា ក្នុង​រយៈពេល​០៤​ថ្ងៃ​កន្លង​ទៅ​នេះ ( ២៣​ដល់​២៦,១០,២០) អំពើ​«​ចោរកម្ម​»​ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​ចំនួន​០៤​លើក​ផ្ទូ​ន​ៗ លួច​ម៉ូតូ​របស់​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​បាត់ដំបងអស់​ចំនួន​០៥​គ្រឿង​។ នេះ​មិន​ទាន់​គិត​អំពើ​ចោរកម្ម​«​គាស់​ផ្ទះ ឆក់ លួច​» ផ្សេង​ៗ​ទៀត​ដែល​កើ​ក​ឡើង​មុន​ៗ និង នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ដែល​មន្ត្រី​មូលដ្ឋាន​បាន​លាក់បាំង​បទល្មើស​មិន​រាយ​ការ​ណ៏​។

ជាក់ស្ដែង អំពើ​«​ចោរកម្ម​»​ដែល​បាន​កើតឡើង​ចុង​ក្រោយ​នេះ នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រលប់​ថ្ងៃ​ទី​២៦ តុលា ជន​មិន​ស្គាល់​មុខបាន​ធ្វើ​សកម្មភាព​កាច់​សោរ លួច​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ក្នុងភូមិ​ចំការ​ប្ញ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដែល​ម្ចាស់​ម៉ូតូ​ឈ្មោះ ឈឿ​ង សុ​គ​ន្ធា អាយុ​២៦​ឆ្នាំ និង ប្រពន្ធ​ឈ្មោះ ស៊ន សោភា អាយុ​២៦​ឆ្នាំ រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។ រហូត​ត្រឹម​​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៧ តុលា គេ​នៅ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​ជំនាញ ចុះ​ទៅ​សួរនាំ​ជន​រង​គ្រោះ​ដល់​ផ្ទះ​កើតហេតុ​ទេ​។

បើ​យោង​លើ​ព្រឹត្តហេតុ នៅ​ក្នុង​របាយ​ការ​ណ៏​បាន​បង្ហាញ​ថា នៅ​យប់​ថ្ងៃ​ទី​២៣ តុលា ចោរ​បាន​ចូល​លួច​យក​ម៉ូតូ​ពាក់​ស្លាក​លេខ​រាជការ​មួយ​គ្រឿង នៅ​ក្នុង​មន្ទីរ​វប្ប​ធ​ម៌ ​និង​វិចិត្រសិល្បៈ​ខេត្ត ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ , នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ តុលា ចោរ​បាន​កាច់​សោរ​.​ក លួច​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ម្ដុំ​ខាងលិច​វិទ្យាល័យ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុងភូមិ​ព្រេ​ក​មហាទេព សង្កាត់​ស្វាយប៉ោ​, នៅ​យប់​ថ្ងៃ​ទី​២៥ តុលា ចោរ​បាន​ចូល​លួច​យក​ម៉ូតូ​ពលរដ្ឋ​ចំនួន​០២​គ្រឿង ដែល​ទុក​នៅ​ក្នុងផ្ទះ ស្ថិត​នៅ​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ​, និង លើក​ចុង​ក្រោយ នៅ​ព្រលប់​ថ្ងៃ​ទី​២៦ តុលា ចោរ​បាន​ចូល​កាច់​សោរ ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៀត នៅ​ខាង​មុខ​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ហើយ​សុទ្ធិ​តែ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។

ប្រភព​ពី​មន្ត្រី​ខ្លះ​បាន​ប្រាប់​ថា ចំនួន​បទល្មើស​ដែល​កើតឡើង​ប៉ុន្មាន​លើក​ខាងលើ​នេះ មិន​ទាន់​រាប់​ប​ញ្ចូល​បទល្មើស​ដែល​បាន​កើតឡើង​ស្ទើរ​រាប់​ភ្លេច​មុន​ថ្ងៃ​ទី​២៣ តុលា ដែល​សមត្ថកិច្ច​គ្មាន​តម្រុយ​ពីមុខ​សញ្ញា​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​គិត​ពី​បទល្មើស​នានា ដែល​នៅ​តាម​បណ្ដា​អធិការ​ស្រុក​ខ្លះ បាន​ព្យាយាម​បិត​បាំង​ឬ​ធ្វើ​របាយ​ការ​ណ៏​ភូត​កុហក់​ថ្នាក់លើ​នោះ​ដែរ​។ ដោយឡែក បើ​និយាយ​ពី​បទល្មើស (​ចោរលួច​ម៉ូតូ​) នៅ​មុខ​បន្ទប់​ជួល កាលពី​ព្រលប់​ថ្ងៃ​ទី​២៦ តុលា វិញ បើ​តាម​ម្ចាស់​ម៉ូតូ​ឈ្មោះ ឈឿ​ង សុ​គ​ន្ធា បាន​និយាយ​ថា ចោរ​បាន​លួច​យក​ម៉ូតូ​របស់​ខ្លួន នៅ​ពេល​ខ្លួន​កំពុង​នៅ​កន្លែងធ្វើការ រីឯ​ប្រពន្ធ​ខ្លួន​កំពុង​ធ្វើ​ម្ហូប​នៅ​ក្នុង​បន្ទប់​។ ប៉ុន្តែ​ខ្លួន​បានដឹង​នៅ​ពេល​ខ្លួន​ចេញពី​កន្លែងធ្វើការ​ដើរ​ទៅ​ដល់​បន្ទប់​វិញ មិនឃើញ​ម៉ូតូ​នៅ​ខាង​មុខ​បន្ទប់ សួរ​ប្រពន្ធ​ក៏​មិនដឹង ទើប​មានការ​ផ្អើល​ឆោឡោ​តែ​ម្ដង​។

ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​ប៉ុន្មាន​នាទីក្រោយ​ពី​បាត់​ម៉ូតូ ខ្លួន​ក៏​បាន​ទៅ​ប្ដឹង​នៅ​ប៉ុ​ស្ដិ៍​រដ្ឋបាលព្រែក​ព្រះស្ដេច តែ​មិនឃើញ​មាន​មន្ត្រី​ណា​ម្នាក់​នៅ​ប្រចាំការ​ទេ​។ ពេល​នោះ​ ខ្លួន​បានឃើញ​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ប៉ុ​ស្ដិ៍ដែល​បិទ​នៅ​លើ​ជញ្ជាំង​សម្រាប់​ឲ្យ​ពលរដ្ឋ​ទាក់​ទង​។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្លួន​ទូរស័ព្ទ​ទៅ​លេខ​នោះ ( ០១២ ៣៨៤៩៥៤ ) ដើម្បី​សុំ​ប្ដឹង​ពី​រឿង​ចោរលួច​ម៉ូតូ ស្រាប់តែ​ម្ចាស់​លេខ​ឆ្លើយ​តប​វិញ​យ៉ាង​ដូច្នេះ​ថា «​ពេល​នេះ​អត់​មាន​ប៉ូលិស​នៅទេ ចាំ​ស្អែក​ម៉ោង​ប្រហែល ៨​ឬ​៩​ព្រឹក ចាំ​មក​ប្ដឹង​»​។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ខ្លួន​ទ​ទូល​បាន​ចម្លើយ​តប​បែប​អវិជ្ជមាន​នេះ ខ្លួន​ក៏​ជិះ​ម៉ូតូ​ទៅ​ប្ដឹង​នៅ​អធិ​ការដ្ឋាន​ក្រុង​បាត់ដំបង តែ​ម្ដង​ទៅ​។ ហើយ​គិត​ត្រិ​ម​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ទី​២៧ តុលា នេះ មិន​ទាន់​ឃើញ​មន្ត្រី​រូប​ណា​ចុះ​ទៅ​សួរនាំ​ខ្លួន​ដល់​បន្ទប់​ជួល​នៅឡើយ​ទេ​។

សូម​បញ្ជាក់​ថា លោក​ឧត្តម​សេនី​យ៍​ត្រី សាត គឹ​ម​សាន ស្នងការ​ខេត្ត បាន​ដាក់​ចេញ​នូវ​ផែនការ «​បើកចំហជើងមេឃ​» ឲ្យ​មន្ត្រី​របស់​ខ្លួន​ផ្ដល់​លេខ​ទូរស័ព្ទ​ប្រកាស​ជា​សា​ធា​រណៈ ចាប់តាំងពី​មន្ត្រី​ប៉ុ​ស្ដ៏​រដ្ឋបាល អធិការ​ស្រុក ក្រុង រហូត​ដល់​លេខ​ស្នងការ​រង និង ថែម​ទាំង​លេខ​របស់​លោកស្នងការ​ផ្ទាល់​ទៀត​ផង ដើម្បី​ងាយ​ស្រូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទំនាក់ទំនង​ផ្ដល់​ព័​ត៏​មាន ឬ រាយ​ការ​ណ៏​អំពី​បទល្មើស​នានា ដែល​បាន​កើតឡើង នៅ​ក្នុង​មូលដ្ឋាន​។ ផែនការ​«​បើកចំហរ​ជើងមេឃ​» របស់​លោក សាត គឹ​ម​សាន នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រកាស​ចូល​កាន់​ដំណែង​ជា​ស្នងការ​ខេត្ត បាន​រយះ​ពេល​០៣​ថ្ងៃ​។

ដំបូង​គេ​ឃើញ​ផេ​ក​របស់​«​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​»ដែល​គេ​ដឹង​ថា គ្រប់​គ្រង​ដោយ​លោក អ៊ឹម កុសល ស្នងការ​រង​ខេត្ត បាន​បង្ហោះ​ផ្ទាំង​រូបថត​លោក​សាត គឹ​ម​សាន ភ្ជាប់​ជាមួយ​នូវ​លេខ​ទូរស័ព្ទ​ចំនួន​០២ ខ្សែ ក្នុង​នោះ​មាន​លេខ​ទូរស័ព្ទ​លោក​ស្នង​ការ​ផ្ទាល់​មួយ​ខ្សែ​ផង​។ ក្រោយមក​ទៀត នៅ​តាម​បណ្ដា​ស្រុក និង ក្រុង ក៏​ចាប់ផ្ដើម​បង្ហោះ​ផ្ទាំង​លេខ​ទូរស័ព្ទ​ដែល​មាន​ភ្ជាប់​រូបថត​លោក​អធិការ និង លោក​មេ​ប៉ុ​ស្ដ៏ ដូច​ៗ​គ្នា​នឹង​លោកស្នងការ​ដែរ​។

មហាជន​ហាក់​បាន​បង្ហាញ​នូវ​ការ​គាំទ្រ ចំពោះ​ផែនការ​បើកចំហរ​ជើងមេឃ​របស់​លោកស្នងការ​ថ្មី​នេះ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ផែនការ​នេះ​ទើប​មាន​អាយុ​ប្រហែល​ជាង​មួយ​ខែ​ប៉ុណ្ណោះ ស្រាប់តែ​ក្លាយជា​ផែនស្ករ​យ៉ាង​ផ្អែម​ស្ទើរ​ទន់​ឆ្អឹង​ទៅ​វិញ​។ ព្រោះតែ​មន្ត្រី​មួយ​ចំនួន ដែល​ផ្ដល់​លេខ​ទូរស័ព្ទ​ឲ្យ​ពលរដ្ឋ​ទំនាក់​ទង បាន​ត្រិ​ម​តែ​សន្យា តែ​មិន​ឲ្យ​ថ្លៃ​។ ជាក់​ស្ដែង មន្ត្រី​នគរបាល​ប៉ុ​ស្ដ៏​រដ្ឋបាល​ព្រែក​ព្រះស្ដេច​តែ​ម្ដង ដែល​ពលរដ្ឋ​ទូរស័ព្ទ​ទៅ​ប្ដឹង​រឿង​បាត់​ម៉ូតូ បែរជា​សន្យា​ជាមួយ​ជន​រង​គ្រោះ​ថា «​ចាំ​ស្អែក ចាំ​មក​ប្ដឹង​»​។ តើ​នេះ​ឬ​ជា​ភាព​ងាយ​ស្រូល​សម្រាប់​ពលរដ្ឋ នៅ​ពេល​ជួប​គ្រោះអាសន្ន ?

ជុំវិញ​អំពើ​ «​ចោរកម្ម​» ដែល​កើតឡើង​គ្មាន​សញ្ញា​ថមថយ​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​លោកស្នងការ​ខេត្ត ដែល​ទើប​ចូល​កាន់​តំណែង​បាន​ជាង​១​ខែ​កន្លង​ទៅ​នេះ មាន​យុទ្ធ​សាស្ត្រ ឬ វី​ធាន​ការ​ប្លែក​ខុស​ពី​លោកស្នងការ​មុន​ៗ​បែប​ណា​នោះ​ទេ ក្នុង​ការ​ទប់ស្កាត់ ឬបង្ក្រាប​បទល្មើស ? ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រី​ខ្លះ​ថា គ្មាន​ទេ​.! មាន​តែ​មន្ត្រី​ជំនាញ​ខិលខូច​មួយ​ចំនួន បង្កើត​ផែនការ​ប្រមូល​ផល​ប្រ​យោ​ជ​ផ្ទាល់ខ្លួន ឬ បក្សពួក រីឯ​ផែនការ​ដើម្បី​ផល​ប្រ​យោ​ជ​រួម​សេ​រ៉ូ​..​។ ដូច្នេះ​ហើយ ទើប​បទ​ល្មើ​ល​កើតឡើង​ស្ទើរ​ញ៉ុ​ក​ភ្នែក​បែប​នេះ​៕ ​

អត្ថបទសរសេរ ដោយ